ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ quochoi.vn) |
នាព្រឹកថ្ងៃទី ១៣ ខែកញ្ញានៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី ១៥ បានបើកសម័យប្រជុំលើកទី ៣។ តាមគម្រោង កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១។
នៅក្នុងសុន្ទរកថាបើក ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថាសម័យប្រជុំនេះផ្តោតលើការផ្តល់មតិលើខ្លឹមសារដែលបានដាក់ជូនរដ្ឋសភា ក្នុងសម័យប្រជុំលើកទី ២ នៃរដ្ឋ សភានីតិកាល ១៥ ដែលក្នុងនោះ បានពិចារណានិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៦ លើ ៧ ដែលត្រូវបានដាក់ជូនកិច្ចប្រជុំលើកទី ២។
នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តោតការពិភាក្សាលើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់និងសេចក្តីសម្រេចនានារបស់រដ្ឋសភានិង លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តគម្រោងគោលដៅជាតិ ស្តីពីសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំសម្រាប់ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ផងដែរ៕