|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិចំពោះគំរោងច្បាប់អនុវត្តសាលដីការដ្ឋប្បវេនី(VOV) |
(VOV)-បន្តសម័យប្រជុំលើកទី២៧ នាព្រឹកថ្ងៃទី ២១ មេសា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្តល់មតិចំពោះគំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់អនុវត្តសាលដីការដ្ឋប្បវេនី នឹងបានដាក់
ជូនរដ្ឋសភា ក្នុងសម័យប្រជុំនាខែឧសភាខាងមុខនេះ។
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បាន ចាត់ទុកថា៖ ការធ្វើវិសោធនកម្មគឺចាំបាច់ដើម្បីជំនះពុះពារលើរាល់កំហិត នៃច្បាប់ ធរមាន ទន្ទឹមនឹងនោះ លើកកំពស់ការអនុវត្តសាលដីការដ្ឋប្បវេនី។ ដើម្បីកាត់
បន្ថយបទល្មើសនៅសេសសល់ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu
Luu បានសង្កត់ធ្ងន់ចំពោះ៖ ការបែងចែកទទួលខុសត្រូវរវាងតុលាកានិងគណៈ កម្មាធិការប្រជាជនក្នុងការប្រតិបត្តិទោសស៊ីវិល ដែលក្នុងនោះបង្កើនការទទួល ខុសត្រូវរបស់គណ់កម្មាធិការប្រជាជន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនេះក៏ត្រូវមាន យន្តការសហប្រតិបត្តិការជាមួយគ្នាទៀតផង៕