គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់យោបល់លើសេចក្តីព្រាងនិងសេចក្តីសម្រេចចិត្តចំនួន៤

Chia sẻ
(VOVWORLD) - ខ្លឹមសារសំខាន់ៗទាំង៤នេះត្រូវបានរដ្ឋសភាលើកយកមកពិភាក្សាយ៉ាងសកម្មក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី៥។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់យោបល់លើសេចក្តីព្រាងនិងសេចក្តីសម្រេចចិត្តចំនួន៤ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ (រូបថត៖ quochoi.vn)
នាព្រឹកថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាម បានបើកកិច្ចប្រជុំដើម្បីផ្តល់យោបល់ ពន្យល់ ទទួល និងកែសម្រួលសេចក្តី ព្រាងច្បាប់ និងសេចក្ដីព្រាងសេចក្តីសម្រេចចិត្តចំនួន ៤ ដែលរដ្ឋសភាកំពុងលើក យកមកពិភាក្សា នៅឯសម័យប្រជុំវិសាមញ្ញលើកទី៥។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផ្តល់យោបល់លើការពន្យល់ ទទួល និងកែ សម្រួលសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម); ច្បាប់ស្តីពីអង្គការឥណទាន (វិសោធនកម្ម); សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយ ពិសេសមួយចំនួន ដើម្បីដោះស្រាយការលំបាក ឧបសគ្គ ពន្លឿនការអនុវត្តកម្មវិធី គោលដៅជាតិ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការបំពេញបន្ថែមផែនការវិនិ យោគសាធារណៈរយៈពេលមធ្យមដោយដើមទុនថវិកាមជ្ឈិមដំណាក់កាល ២០២១-២០២៥ ពីប្រភពទុនបម្រុងទូទៅ និងការបំពេញបន្ថែមផែនការ វិនិយោគសាធារណៈ រយៈពេលមធ្យមសម្រាប់សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គិសនីវៀតណាមពីប្រភពទុនបម្រុងនៃផែនការវិនិយោគសាធារណៈរយៈពេលមធ្យម។
ខ្លឹមសារសំខាន់ៗទាំង៤នេះត្រូវបានរដ្ឋសភាលើកយកមកពិភាក្សាយ៉ាងសកម្មក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី៥៕

ប្រតិកម្មទៅវិញ