គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិអំពីកម្មវិធីកសាងច្បាប់បទបញ្ញត្តិឆ្នាំ២០១៥

Theo VOVWORLD -
Chia sẻ
Vovworld-នាព្រឹកថ្ងៃទី២៣មេសា ក្រោមអធិបតីភាពរបស់អនុប្រធាន​រដ្ឋសភា​វៀតណាមលោក Uong Chu Luu គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​បាន​ផ្ដល់មតិ​ទៅ​លើ​ពង្រាងកម្មវិធីកសាងច្បាប់បទបញ្ញត្តិឆ្នាំ២០១៥ កែសម្រួលកម្មវិធី​កសាងច្បាប់​បទបញ្ញត្តិនីតិកាលទី១៣និងឆ្នាំ២០១៤របស់រដ្ឋសភា។


គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិអំពីកម្មវិធីកសាងច្បាប់បទបញ្ញត្តិឆ្នាំ២០១៥ - ảnh 1
លោក Phan Trung Ly ប្រធានគណៈកម្មាធិការច្បាប់បានអានរបាយការណ៍ត្រួតពិនិត្យនៅកិច្ចប្រជុំ​ (VOV)

        Vovworld-នាព្រឹកថ្ងៃទី២៣មេសា ក្រោមអធិបតីភាពរបស់អនុប្រធាន​រដ្ឋសភា​
វៀតណាមលោក Uong Chu Luu គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​បាន​ផ្ដល់មតិ​
ទៅ​លើ​ពង្រាងកម្មវិធីកសាងច្បាប់បទបញ្ញត្តិឆ្នាំ២០១៥ កែសម្រួលកម្មវិធី​កសាង
ច្បាប់​បទបញ្ញត្តិនីតិកាលទី១៣និងឆ្នាំ២០១៤របស់រដ្ឋសភា។ នៅសម័យ​ប្រជុំ មតិ
ភាគច្រើន​បានចាត់ទុកថា ត្រូវលើកកំពស់គុណភាពកសាងគំរោង​ច្បាប់​ឲ្យសម
ស្របទៅនឹងរដ្ឋធម្មនុញ្ញ​មុនពេលដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​និង
រដ្ឋសភាពិនិត្យអនុម័ត។​ក្នុង​ឆ្នាំ​២០១៥នឹងប្រមូលផ្ដុំទៅលើការកសាងគំរោង​ច្បាប់
​​បទបញ្ញត្តិដើម្បី​ជាក់ស្ដែងបនីយកម្ម​ការកំណត់របស់រដ្ឋធម្មនុញ្ញ ពិសេសគឺ​អំពីរបប
សេដ្ឋកិច្ច សិទ្ធិមនុស្ស កាតព្វកិច្ចសារវន្ត​របស់ពលរដ្ឋ។​សមាជិកសភាជា​ច្រើនបាន
ចាត់ទុកថា នាពេលខាងមុខវៀតណាម​ត្រូវ​ផ្លាស់ប្តូររបៀបកសាង​ច្បាប់​ដើម្បីគំរោង
ច្បាប់ជាច្រើនដែលបានអនុម័តធានាគុណភាព​ឆ្លើយតបសំណូមពរជាក់ស្ដែងនិង
សមស្របនឹងរដ្ឋធម្មនុញ្ញ។

        នារសៀលថ្ងៃទី២៣មេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិ
​អំពី​ស្ថាប័នរដ្ឋសភា គណៈកម្មាធិការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
សមាជិក​សភា ក្រុមប្រឹក្សាប្រជាជន ដំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់​ថ្នាក់​
ទទួល​ជួប​ពលរដ្ឋ​និងដោះស្រាយការប្តឹងតវ៉ាជាដើម៕

ប្រតិកម្មទៅវិញ