គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រារព្ធសម័យប្រជុំលើកទី៤៥

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១៧កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រារព្ធ សម័យប្រជុំលើកទី៤៥ក្រោមអធិបតិភាពរបស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រារព្ធសម័យប្រជុំលើកទី៤៥ - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung ថ្លែងមតិនៅសម័យបើក


(VOVworld)-នាព្រឹកថ្ងៃទី១៧កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រារព្ធសម័យ ប្រជុំលើកទី៤៥ក្រោមអធិបតិភាពរបស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ។
​ថ្លែងមតិនៅទីនេះ លោក Nguyen Sinh Hung បានឲ្យដឹងថា សម័យប្រជុំលើកនេះ​នឹងធ្វើការបូកសរុបសកម្មភាពរបស់រដ្ឋសភា ស្ថាប័ននានា នៃរដ្ឋសភា រដ្ឋភិបាល ប្រធានរដ្ឋនិងស្ថាប័នយុត្តិធម៌មួយចំនួន។ការងារសំខាន់ មួយទៀតគឺនៅសម័យ
ប្រជុំនេះនឹងពិភាគ្សាអំពីការបោះឆ្នោតសមាជិកសភា  និង តំណាងក្រុមប្រឹក្សាប្រជា
ជន។ លោក​Nguyen Sinh Hung មានប្រសាសន៍ថា៖

        “ការបោះឆ្នោតទទួលបានជោគជ័យ មានន័យថា ជ្រើសរើសបានតំណាង រដ្ឋ
សភា តំណាងក្រុមប្រឹក្សាប្រជាជនសមស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។ អាចនិយាយបានថា​ការងារខាងមុខគឺសំខាន់ណាស់។​ខ្ញុំសង្ឃឹមថា សមាជិក សមា
ជិការនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទះ
របស់ខ្លួនបន្តមានការរួមចំណែកសកម្មដើម្បីកិច្ចប្រជុំនេះទទួលបាន ជោគជ័យ”៕

ប្រតិកម្មទៅវិញ