គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៣២

Chia sẻ

(VOVWORLD) -  សម័យប្រជុំលើកទី៣២ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកនាព្រឹកថ្ងៃទី១១ ខែមីនា នៅទីក្រុងហាណូយ  ក្រោមអធិបតីភាពរបស់ប្រ ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៣២ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំលើកទី៣២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិលើ គម្រោងច្បាប់ចំនួន៥  រួមមាន: គម្រោងច្បាប់ស្តីពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃគម្រោងច្បាប់សវនកម្មរដ្ឋ; គម្រោងច្បាប់សេនាជនស្វ័យការពារ (ធ្វើវិសោធនកម្ម) គម្រោងច្បាប់ស្ថាបត្យកម្ម; គម្រោងច្បាប់អប់រំ (ធ្វើវិសោធនកម្ម) និងគម្រោងច្បាប់បណ្ណាល័យ។ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភានឹងពិចារណា និងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុកនិងថ្នាក់ឃុំសម្រាប់ដំណាក់កាល ២០១៩-២០២១ និងពិភាក្សា លើបញ្ហាសំខាន់ៗមួយចំនួនទៀត។

បន្ទាប់ពីពិធីបើក ក្រោមការដឹកនាំរបស់អនុប្រធានរដ្ឋសភា លោក Phung Quoc Hien គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិលើគម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់សវនកម្មរដ្ឋ។ ច្បាប់សវនកម្មរដ្ឋឆ្នាំ ២០១៥ ត្រូវបានរដ្ឋសភានីតិកាលទី១៣អនុម័តនៅក្នុងកិច្ចប្រជុំលើកទី៩ និងមានសុពលភាពចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៦។ ប៉ុន្តែ ក្រោយរយៈពេល៣ឆ្នាំអនុវត្តន៍ មក ច្បាប់សវនកម្មរដ្ឋបានបង្ហាញនូវការខ្វះខាតមួយចំនួន ដែលទាមទារការស្រាវជ្រាវ ការធ្វើវិសោធនកម្មនិងការបំពេញបន្ថែមឲ្យសមស្របផងដែរ៕

ប្រតិកម្មទៅវិញ