គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី ៤៦

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៤៦។  ក្នុងសម័យប្រជុំនេះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិយោបល់លើបញ្ហាសំខាន់ៗ មួយចំនួន។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី ៤៦ - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិនៅក្នុងសម័យបើកកិច្ចប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)

គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានផ្តល់យោបល់លើបញ្ហាមួយចំនួនដែលមានមតិខុសៗគ្នា នៃច្បាប់ស្ដីពីពលករវៀតណាមដែលនឹងទៅធ្វើការនៅក្រៅប្រទេសតាមកិច្ចសន្យា (ធ្វើវិសោធនកម្ម)  ហើយគណៈកម្មាធិការរដ្ឋសភាបានបញ្ជាក់ពីទំនួលខុសត្រូវនៃការគ្រប់គ្រងរដ្ឋ ក្នុងការបញ្ជូនពលករវៀតណាម ទៅធ្វើការនៅបរទេស។

យោងតាមអង្គប្រជុំ ដើម្បីអនុវត្តសន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ ទាក់ទងនឹងការបញ្ជូនពលករ ទៅធ្វើការនៅក្រៅប្រទេស គឺគួរតែត្រូវចាត់តាំងឱ្យមជ្ឈមណ្ឌលសេវាកម្មការងារ ដែលស្ថិតនៅក្រោមផ្នែកពលកម្ម យុទ្ធជន និងសាខាកិច្ចការសង្គមអនុវត្ត។ ប៉ុន្តែ មតិជាច្រើនក៏បានលើកឡើងដែលសូមឲ្យមានការពិចារណាលើការប្រកល់ឲ្យមជ្ឈមណ្ឌលសេវាកម្មការងារ សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ពីព្រោះ បញ្ហានេះនឹងប៉ះពាល់ដល់ចំណាយថវិកាជាតិនិងការចំណាយកម្លាំងពលកម្ម និងប៉ះពាល់ដល់ការប្រកួតប្រជែងនៃអាជីវកម្ម ដែលត្រូវបានផ្តល់សិទ្ធិឱ្យធ្វើប្រតិបត្តិការ។

នារសៀលថ្ងៃទី ១៣ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិ លើការបកស្រាយ ការទទួល យក និងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងអន្តរជាតិនិងការចុះផ្សាយជាធរមាននូវសេច ក្តីសម្រេច កំណត់អំពីការធានារ៉ាប់រងខ្នាតតូចរបស់បណ្តាអង្គការនយោបាយ - សង្គម៕

ប្រតិកម្មទៅវិញ