គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ខិតខំសម្រេចបានគោលដៅកំណើន GDP ៦,៥% ក្នុងឆ្នាំ២០២៣

Chia sẻ

(VOVWORLD) - ក្នុងរបាយការណ៍ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហិរញ្ញវត្ថុ ថវិកាក្នុងប៉ុន្មាន ខែដើមឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យ ដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមេសា និងក្នុងរយៈពេល៤ខែដើមឆ្នាំនេះ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាស្ថិតនៅ ក្រោមការគ្រប់គ្រង។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ខិតខំសម្រេចបានគោលដៅកំណើន GDP ៦,៥% ក្នុងឆ្នាំ២០២៣ - ảnh 1សម័យប្រជុំលើកទី២៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៩ ឧសភា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើក សម័យប្រជុំលើកទី២៣។ ប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ ក្នុងសម័យប្រជុំនេះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដើម្បី ត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥។
ក្នុងរបាយការណ៍ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហិរញ្ញវត្ថុ ថវិកាក្នុងប៉ុន្មាន ខែដើមឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យ ដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមេសា និងក្នុងរយៈពេល៤ខែដើមឆ្នាំនេះ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាស្ថិតនៅ ក្រោមការគ្រប់គ្រង៖ “អតិផរណាត្រូវបានគ្រប់គ្រងក្នុងកម្រិតសមហេតុផល ទីផ្សាររូបិយវត្ថុមានស្ថេរ ភាពជាមូលដ្ឋាន ម្ចាស់ការប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដើម្បីជួយកាត់បន្ថយ អត្រាការប្រាក់កម្ចី រក្សាស្ថិរភាពអត្រាប្តូរប្រាក់ឲ្យស្របតាមការប្រែប្រួលនៃទីផ្សារ; ធានាសុវត្ថិភាព និងសន្ទនីយភាពនៃប្រព័ន្ធធនាគារ; ការបើកចំណាយទុនវិនិយោគសាធា រណៈត្រូវបានជំរុញយ៉ាងខ្លាំង ធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ អគ្គិសនី រក្សារឹងមាំនូវសន្តិ សុខថាមពលក្នុងប្រទេស។ ផ្តោតសំខាន់លើការការពារ និងគ្រប់គ្រងជំងឺរាតត្បាត ហើយឆ្លើយតបទៅនឹងជំងឺរាតត្បាតថ្មីដែលអាចកើតមាន”។
ផ្ដល់យោបល់លើការប្រតិបត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាល គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានស្នើថា ចាំបាច់ត្រូវខិតខំប្រឹងប្រែងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ពង្រឹងសមត្ថភាពសម្របខ្លួន និងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ ធនាគារ។ អនុវត្តន៍ដំណោះស្រាយឲ្យបានស៊ីសង្វាក់គ្នា ដើម្បីលុបបំបាត់ការលំបាកនៃ ទីផ្សារមូលបត្របំណុលសាជីវកម្ម និងទីផ្សារអចលនទ្រព្យ។ ប្រតិបត្តិគោល នយោបាយសារពើពន្ធយ៉ាងយកចិត្តទុកដាក់ ព្រមទាំងតាមដានយ៉ាងដិតដល់ ចាត់ វិធានការដោយម្ចាស់ការដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕

ប្រតិកម្មទៅវិញ