|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋដភាបានផ្តល់មតិចំពោះគំរោងក្រមច្បាប់រដ្ឋប្បវេណី
|
(VOV)_បន្តកម្មវិធី នៃកិច្ចប្រជុំលើកទី៣៣ នាព្រឹកថ្ងៃទី២៣ ធ្នូ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋដភាវៀតណាមបានផ្តល់មតិចំពោះគំរោងក្រមច្បាប់រដ្ឋប្បវេណី(ធ្វើវិ
សោធនកម្ម) ដើម្បីត្រៀមរៀបចំអោយការយកមតិរបស់ប្រជាជន។ នៅទីនេះ បណ្ដាសមាជិក សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋដភាសុទ្ធតែគាំទ្របណ្ដាខ្លឹមសា
រនៃក្រមច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម) ដែលបានតាក់តែង កែសម្រួល បន្ទាប់
ពីសម័យប្រជុំលើកទី៨ របស់រដ្ឋសភា កន្លងទៅ។
ក៏ក្នុងពេលធ្វើការនាព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋដភាបាន
ផ្តល់មតិចំពោះកម្មវិធីធ្វើសកម្មភាពកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរ
ជាតិ ឆ្នាំ២០១៥ របស់បណ្ដាស្ថាប័ននៃរដ្ឋសភា។
នារសៀលថ្ងៃដដែលកិច្ចប្រជុំលើកទី៣៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋដភាវៀត
ណាមបានបិទបញ្ចប់៕