គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម បើកសន្និសីទបូកសរុបការងារឆ្នាំ ២០២១ និងដាក់ពង្រាយអនុវត្តន៍ភារកិច្ចឆ្នាំ ២០២២

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានបើកសន្និសីទបូកសរុបការងារឆ្នាំ ២០២១ និងដាក់ពង្រាយអនុវត្តភារកិច្ចឆ្នាំ ២០២២។
គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម បើកសន្និសីទបូកសរុបការងារឆ្នាំ ២០២១ និងដាក់ពង្រាយអនុវត្តន៍ភារកិច្ចឆ្នាំ ២០២២ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VGP)

អញ្ជើញជាអធិបតីក្នុងសន្និសីទ ប្រធានគណៈកម្មាធិការសេដ្ឋ កិច្ចមជ្ឈិម លោក Tran Tuan Anh បានលើកឡើងថា៖ ឆ្នាំ ២០២២ នេះគឺជាឆ្នាំទីពីរនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ដែលជាឆ្នាំមានអត្ថន័យសំខាន់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តរាល់គោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥។

ជាពិសេស នៅឆ្នាំ ២០២២ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមនឹងដាក់ជូនគណៈកម្មាធិការមជ្ឈិមនូវគម្រោងសំខាន់ៗចំនួន ៣៖ គម្រោង “បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី ៦ អាណត្តិទី ១១ ស្តីពីការបន្តនវានុវត្តន៍គោលនយោ បាយ ច្បាប់ដីធ្លីក្នុងដំណាក់កាលជំរុញដំណើរការនវានុវត្តន៍ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០២០”; គម្រោង “បូកសរុបរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី៧ របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីកសិកម្ម កសិករ និងជនបទ”; គម្រោង “គោលការណ៍ណែនាំនិងគោលនយោបាយឧស្សាហូបនីយកម្មនិងទំនើបកម្មដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥”៕

ប្រតិកម្មទៅវិញ