គណៈកម្មាធិការមជ្ឈឹមបក្សឯកភាពខ្ពស់អនុម័តបណ្តាសេចក្តីសម្រេចចិត្តនិងការសន្និដ្ឋានរបស់សន្និបាតមជ្ឈឹមទី៦

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី១១តុលា សន្និ បាតលើកទី៦ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានបិទបញ្ចប់ប្រកបដោយជោគ ជ័យ ក្រោយរយៈពេល៧ថ្ងៃធ្វើការដោយសម្រេចបានទាំងស្រុងនូវកម្មវីធីដែលបាន ដាក់ចេញ។ 
គណៈកម្មាធិការមជ្ឈឹមបក្សឯកភាពខ្ពស់អនុម័តបណ្តាសេចក្តីសម្រេចចិត្តនិងការសន្និដ្ឋានរបស់សន្និបាតមជ្ឈឹមទី៦ - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីបិទសន្និបាតលើកទី៦ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២

អញ្ជើញថ្លែងមតិក្នុងពិធីបិទ អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើការផ្តល់អាទិភាពក្នុងការកសាង និងពង្រឹងយន្តការ សណ្តាប់ធ្នាប់ ដើម្បីកែលំអបរិយាកាសវិនិយោគអាជីវកម្មឲ្យបាន ខ្លាំងក្លាថែមទៀត ជាពិសេស អភិវឌ្ឍន៍សេដ្ឋ កិច្ចឯកជនឲ្យក្លាយទៅជាកម្លាំងចលករសំខាន់ៗនៃខឿនសេដ្ឋកិច្ចជាតិ ។ ស្តីពីការងាររៀបចំកម្មាភិបាល លោក Nguyen Phu Trong បានឲ្យដឹង ថា គណៈកម្មាធិការមជ្ឈឹមបានពិភាក្សានិងវាយតម្លៃខ្ពស់ចំពោះ ការត្រៀមរៀបចំនិងឯកភាពខ្ពស់ជាមួយនឹងសំណើរបស់ការិយាល័យនយោបាយ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកបំពេញបន្ថែមចំនួនពីររូបទៀតសម្រាប់គណៈលេខានីតិកាលទី១២។ លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍ថា៖

        “ខ្ញុំស្នើឲ្យសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សម្នាក់ៗនិងកម្មាភិ បាល បក្ខជន ទាំងអស់ គប្បីហាត់ពត់លត់ដំជាប្រចាំ។ ពីឥឡូវតទៅ ករណីណាដែលរំលោភច្បាប់ គឺត្រូវដោះស្រាយហ្មឹងមាត់ ដើម្បីរក្សារឹងមាំវិន័យរបស់បក្សនិងដើម្បីទាក់ ទាញឡើងវិញទំនុកទុកចិត្តនិងការស្រឡាញ់រាប់អានរបស់ប្រជាជន។ ត្រូវអះអាង ថា ប្រសិនបើប្រជាជនស្រុះចិត្តគំនិតចំពោះបក្ស មានន័យថា ប្រជាជននឹងជឿជាក់ ហើយបក្សនឹងគង់វង្ស។ ប្រសិនបើធ្វើឲ្យបាត់បង់ការជឿទុកចិត្តរបស់ប្រជាជនគឺ មានន័យថា យើងនឹងបាត់បង់ទាំងអស់”។

        អគ្គលេខាបក្ស លោក Nguyen Phu Trong បានគូសបញ្ជាក់ថា  ការអនុវត្ត រាល់ភារកិច្ចយុទ្ធសាស្ត្រដែលសន្និបាតលើកទី៦ គណៈកម្មាធិ ការ បក្សនីតិកាលទី១២ ដាក់ចេញនោះ គឺបាននិងកំពុងក្លាយទៅជាចលនាបដិវត្តន៍ទូទាំងប្រទេស ទទួល បានការជួយជ្រោមជ្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល បង្កើតកម្លាំងចលករថ្មីសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី កសាងប្រទេសវៀតណាមមួយ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៍៕

ប្រតិកម្មទៅវិញ