គណៈកម្មាធិការធម្មនុញ្ញស៊ីរីត្រៀមខ្លួនចាប់ផ្តើមការចរចាឡើងវិញក្រោយពីផ្អាកប្រតិបត្តិការអស់រយៈពេល ៩ ខែ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំតាមប្រព័ន្ធអនឡាញប្រចាំខែស្តីពីស្ថានភាពនយោបាយរបស់ប្រទេសស៊ីរី។
គណៈកម្មាធិការធម្មនុញ្ញស៊ីរីត្រៀមខ្លួនចាប់ផ្តើមការចរចាឡើងវិញក្រោយពីផ្អាកប្រតិបត្តិការអស់រយៈពេល ៩ ខែ - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy 

រាយការណ៍នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ បេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pedersen បានឲ្យដឹងថា ភាគីនានាកំពុងរៀបចំជំហានចុងក្រោយ ដើម្បីប្រារព្ធធ្វើឡើងសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការធម្មនុញ្ញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២០ ។ លោកក៏បានបន្ថែមទៀតថាភាគីនានាបានចំណាយពេលអស់រយៈពេល ៩ ខែដើម្បីចាប់ផ្តើមដំណើរការចរចាឡើងវិញដោយសារតែភាពខុសគ្នាទាក់ទងនឹងរបៀបវារៈនិងដោយសារផលប៉ះពាល់នៃការរាតត្បាត COVID-19 ផងដែរ។ ចែករំលែកការព្រួយបារម្ភរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបសេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានានូវស្ថានភាពសន្តិសុខអំណោយផល ដើម្បីជួយសម្រួលដល់ការលើកកម្ពស់ដំណោះស្រាយខាងនយោបាយដោយឈលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលេខ ២២៥៤ នៃក្រុមប្រឹក្សាសន្តិសុខ។ ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់សមាជិកនៃគណៈកម្មាធិការធម្មនុញ្ញ ធ្វើកិច្ចចរចាដោយឈេលើស្មារតីសុឆន្ទៈនិងមានលក្ខណៈស្ថាបនាដោយចាត់ទុកថាការចាប់ផ្តើមការចរចាឡើងវិញក្រោយពីការផ្អាកក្នុងរយៈពេលយូរដូច្នេះ គឺជាព្រឹត្តិការណ៍សំខាន់មួយដើម្បីជំរុញដំណើរការនយោបាយយ៉ាងទូលំទូលាយ៕

ប្រតិកម្មទៅវិញ