ទិដ្ឋភាពក្នុងមណ្ឌលបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ (រូបថត៖ TTXVN) |
នេះជាការជូនដំណឹងរបស់ប្រធានគណៈកម្មាធិការចារកម្មព្រឹទ្ធសភាអាមេរិក ព្រឹទ្ធសមាជិក Richard Burr និងអនុប្រធាន Mark Warner នាថ្ងៃទី៤ តុលា ក្នុង សន្និសីទកាសែតស្ដីពីលទ្ធផលនៃការស៊ើបអង្កេតរឿងហេតុពោលខាងលើ។ ព្រឹទ្ធ សមាជិក Burr សំដែងគោលបំណងថា គេអាចធ្វើសន្និដ្ឋាននូវការស៊ើបអង្កេតមុន នឹងប្រទេសអាមេរិកចាប់ផ្ដើមការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដែលគ្រោង នឹងប្រព្រឹត្តទៅនាខែវិច្ចិកាឆ្នាំ២០១៨។ នាគ្រានោះ អាសនៈចំនួន៤៣៥នៃសភា ជាន់ទាបនិងមួយភាគបីក្នុងចំណោមអាសនៈសរុបទាំង១០០នៃព្រឹទ្ធសភា នឹង ត្រូវបានបោះឆ្នោតឡើងវិញ៕