គណៈកម្មាធិការចាត់តាំងមជ្ឈឹមជួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលអាណត្តិ ២០១៧-២០២០

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ៧ កក្ដដា នៅទីក្រុងហាណូយ គណៈកម្មាធិការចាត់តាំងមជ្ឈឹមបានរៀបចំជំនួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលអាណត្តិ ២០១៧-២០២០។ 
គណៈកម្មាធិការចាត់តាំងមជ្ឈឹមជួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលអាណត្តិ ២០១៧-២០២០ - ảnh 1គណៈកម្មាធិការចាត់តាំងមជ្ឈឹមជួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលអាណត្តិ ២០១៧-២០២០ 

នាព្រឹកថ្ងៃទី ៧ កក្ដដា នៅទីក្រុងហាណូយ គណៈកម្មាធិការចាត់តាំងមជ្ឈឹមបានរៀបចំជំនួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលអាណត្តិ ២០១៧-២០២០។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចគឺជាភារកិច្ចស្នូល ហើយការកសាងបក្សគឺជាភារកិច្ចសំខាន់ ដូច្នេះ បណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលដោយមានមុខងារ និងការទទួលខុសត្រូវរបស់ខ្លួននោះ គប្បីប្រមូលផ្ដុំបំពេញល្អនូវភារកិច្ចទាំងនេះ។ លោកដ៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាស្ពានតភ្ជាប់នៃស្ថាប័នតំណាងការទូតវៀតណាមនានានៅឯបរទេស ហើយនេះជាកម្លាំងរួមវិភាគទានជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅឯបរទេសក្នុងការសម្របខ្លួនជាមួយសង្គមប្រទេសសាមី។ លោក Pham Minh Chinhបានស្នើឲ្យស្ថាប័នតំណាងការទូតវៀតណាមនានានៅឯបរទេស បណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលបំពេញល្អភារកិច្ចជំរុញទំនាក់ទំនងកិច្ចការបរទេស សហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងបណ្ដាប្រទេសផ្សេងៗទៀត រក្សារ ពង្រីកអត្តសញ្ញាណវប្បធម៌នៃប្រទេសជាតិ។ បណ្ដាឯកអគ្គរដ្ឋទូត និងអគ្គកុងស៊ុលបានអះអាងថានឹងបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ជូនឲ្យសក្ដិសមនឹងក្ដីជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន៕

ប្រតិកម្មទៅវិញ