គណៈកម្មាធិការការពារជាតិសន្តិសុខរបស់រដ្ឋសភាបានបើកសម័យប្រជុំលើកទី៧

Theo VOV -
Chia sẻ
VOV-នាព្រឹកថ្ងៃទី២០កុម្ភៈនៅក្រុងហាណូយគណៈ
កម្មាធិការការពារជាតិនិង​សន្តិសុខរបស់រដ្ឋសភាបាន
រៀបចំសម័យប្រជុំលើកទី៧ ផ្ដល់មតិអំពីពង្រាង​ធ្វើ
វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។

គណៈកម្មាធិការការពារជាតិសន្តិសុខរបស់រដ្ឋសភាបានបើកសម័យប្រជុំលើកទី៧ - ảnh 1
គណៈកម្មាធិការការពារជាតិសន្តិសុខរបស់រដ្ឋសភាបានបើកសម័យប្រជុំលើកទី៧


        VOV-នាព្រឹកថ្ងៃទី២០កុម្ភៈនៅក្រុងហាណូយគណៈកម្មាធិការការពារជាតិ
និង​សន្តិសុខរបស់រដ្ឋសភាបានរៀបចំសម័យប្រជុំលើកទី៧ ផ្ដល់មតិអំពីពង្រាង​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ ខ្លឹមសារត្រូវបានបណ្ដាសមាជិកគណៈ
​កម្មាធិការ​ការពារជាតិនិង​សន្តិសុខរបស់រដ្ឋសភាប្រមូលផ្ដុំពិភាគ្សាគឺបណ្ដាមាត្រា​
ក្នុង​ជំពុកទី៤អំពីការពារមាតុប្រទេស។ ក្នុងនោះសង្កត់ធ្ងន់ថា​ការពារមាតុប្រទេស​វៀតណាមសង្គមនិយមរក្សាសន្តិសុខជាតិជាបុព្វហេតុរបស់ប្រជាជនទាំងមូល។
នៅមាត្រាទី៧០ ជាមួយខ្លឹមសារកំលាំងប្រដាប់អាវុធប្រជាជនស្មោះត្រង់ជាមួយ​
បក្ស​កុម្មុយនីស្តវៀតណាម​មាតុប្រទេសនិងប្រជាជន ឧត្តមសេនីទោ Phung Khac
Dang អនុប្រធានមជ្ឈឹមសមាគមអតីតយុទ្ធជនវៀតណាមបានលើកមតិថា៖

        “ខ្ញុំស្នើរប្តូរវិញគឺកំលាំងប្រដាប់អាវុធប្រជាជនត្រូវស្មោះត្រង់ជាមួយមាតុ​ប្រទេសជាមួយប្រជាជននិងជាមួយបក្សកុម្មុយនីស្តវៀតណាម។ យើងមានមាតុ
ប្រទេសនិង​ប្រជាជន។ លើគ្រឹះដ្ឋានមាតុប្រទេសប្រជាជនទើបមានបក្ស។ ខ្លឹមសារ
នៅតែ​ដ៏ដែល​តាមខ្ញុំថាត្រូវប្តូរទៅដូច្នេះ៕”

ប្រតិកម្មទៅវិញ