|
ថ្នាក់ដឹកនាំរបស់រដ្ឋសភាអាមេរិកគាំទ្រការវាយប្រហារទៅលើស៊ីរី
(រូបថតៈ AP) |
(VOVworld)-នាថ្ងៃទី៤កញ្ញា ដោយសម្លេងគាំទ្រចំនួន១០ សម្លេង ប្រឆំាង ចំនួន៧ គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តលើសេចក្តីសម្រេច អនុញ្ញាត្តិឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obamaធ្វើអន្តរាគមន៍យោធានៅ
ស៊ីរី ដោយមូលហេតុថា រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់អាវុធគីមីទៅលើជនស៊ីវិល។
សេចក្តីសម្រេចពោល ខាងលើនឹងបានដាក់ជូនព្រឹទ្ធសភាអាមេរិកដើម្បីសូមការ
អនុម័ត។ តាមសេចក្តីសម្រេចចិត្តនេះថា ប្រធានាធិបតី Barack Obama មាន
សិទ្ធ បញ្ជាការវាយប្រហាដោយមានការកំណត់ទៅលើគោលដៅយោធា របស់
ស៊ីរីក្នុងរយៈពេល៦០ថ្ងៃ។ សេចក្តីសម្រេចចិត្តនេះ មិនអនុញ្ញត្តិឲ្យប្រើប្រាស់កម្លាំងលើ
ដីគោក និងនិយាយច្បាស់ថា សកម្មភាពយោធានេះគឺគោលដៅ គំរាមកំហែង
មិនទុកឲ្យស៊ីរីអនុវត្តរាល់ការវាយប្រហាដោយអាវុធគីមីថែមទៀត។
ឆ្លើយតបនឹងអាកប្បកិរិយាពោលខាងលើរបស់ភាគីអាមេរិក អនុរដ្ឋមន្រ្តីការទូត
ស៊ីរី លោកFaisal Moqdad នាថ្ងៃទី៤កញ្ញាបានប្រកាសថា ស៊ីរីមានសិទ្ធការពារ ខ្លួនដោយ
ខ្លួនឯងនិងវាយកការវាយប្រហាទាំងឡាយ៕