|
គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី ១៣ ផ្តល់មតិចំពោះពង្រាងច្បាប់មួយចំនួន (Image: VOV) |
(VOVworld) – បន្តសម័យប្រជុំលើកទី ៣០ នាព្រឹកថ្ងៃទី ១២ សីហា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បានផ្តល់មតិចំពោះពង្រាងច្បាប់ផ្ទះស្នាក់ នៅ(វិសោធនកម្ម) និងការធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់
បណ្តុះបណ្ដាលវិជ្ជជីរៈ។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានធ្វើជាអធិបតីសម័យប្រជុំលើកនេះ។ ពិភាក្សាអំពីពង្រាងច្បាប់ផ្ទះស្នាក់នៅ (វិសោធនកម្ម)សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាភាគច្រើនបានគាំទ្រខ្លឹម
សារជាច្រើនដែលត្រូវបានធ្វើវិសោធកម្ម។ ទន្ទឹមនឹងនោះ តំណាងជាច្រើនាក់បានយល់
ព្រមនឹងការផ្តើមគំនិតអំពីការបង្កើតមូលនិធិអភិវឌ្ឍន៍ផ្ទះសង្គមដើម្បីជួយឧបត្ថម្ភទុក
សំរាប់មុខសញ្ញាដែលកំពុងមានការលំបាកខាងផ្ទះស្នាក់នៅ។ គណៈកម្មាធិការអចិន្ត្រៃ
យ៍រដ្ឋសភាក៏បានពិភាក្សាអំពីការធ្វើវសោធនកម្មនិងបំពេញបន្ថែមច្បាប់បណ្តុះ
បណ្ដាលវិជ្ជាជីរៈ។មតិយោបល់ជាច្រើនគាំទ្រការផ្លាស់ប្តូរឈ្មោះនិងទ្រង់ទ្រាយមុខ
សញ្ញាក្នុងច្បាប់បណ្តុះបណ្ដាលវិជ្ជាជីវៈទៅជាច្បាប់អប់រំវិជ្ជាជីវៈ។ នារសៀលថ្ងៃទី
១២ សីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិចំពោះច្បាប់អនុវត្តរដ្ឋប្ប
វេណី ៕