ឯកអគ្គរដ្ឋទូតលោក Pham Anh Tuan និងឯកអគ្គរដ្ឋទូតរបស់ AAC បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនអគ្គលេខាធិការ ADA លោក Arif Sayik (VOV) |
គណៈកម្មការអាស៊ាន Ankara (AAC) ដែលរួមមានឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន ៦ ដូចជា៖ ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងតំណាងស្ថានទូតឥណ្ឌូនេស៊ីទើបនឹងមានជំនួបធ្វើការជាមួយអគ្គលេខាធិការនៃទីភ្នាក់ងារអភិវឌ្ឍន៍ Ankara (ADA) លោក Arif Sayik ស្ដីអំពីឱកាសវិនិយោគ និងធ្វើអាជីរកម្មរវាងបណ្ដាប្រទេសជាសមាជិកអាស៊ានជាមួយទីក្រុង Ankara ។ នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតជាសមាជិក AAC សុទ្ធតែបានសម្ដែងនូវក្ដីសង្ឃឹមថា៖ ភាគីទាំងពីគប្បីបង្កើនកិច្ចសហប្រតិបត្តិ ផ្លាស់ប្ដូរគណប្រតិភូសាជីវកម្ម ដើម្បីលើកកម្ពស់មនសិការអំពីគ្នាទៅវិញទៅមក ហើយឆ្លៀតស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្ម ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចឲ្យអភិវឌ្ឍន៍ថែមទៀត។
វីឯខ្លួនវិញ លោក Arif Sayik បានសង្កត់ធ្ងន់ថា៖ ADA ត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់សម្រាប់សហគ្រាសអាស៊ានជាមួយសហគ្រាសទួរគី ដើម្បីស្វែងរកឱកាសវិនិយោគ ធ្វើអាជីវកម្ម និងផ្លាស់ប្ដូរបទពិសោធន៍ផងដែរ៕