“ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព” តភ្ជាប់អតីតកាល - បច្ចុប្បន្នកាលនិង ឆ្ពោះទៅអនាគត

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១៦ សីហា នៅឯតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសមាត់ ទន្លេ Hien Luong - Ben Hai ខេត្ត Quang Tri កាសែត ប្រជាជន បានសម្របសម្រួល ជាមួយខេត្ត Quang Tri រៀបចំកម្មវិធីសិល្បៈ ក្រោមប្រធានបទ “ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពី សន្តិភាព”។
“ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព” តភ្ជាប់អតីតកាល - បច្ចុប្បន្នកាលនិង ឆ្ពោះទៅអនាគត - ảnh 1កម្មវិធីសិល្បៈ "ខ្សែស្របទី១៧ - សេចក្តីប្រាថ្នាអំពីសន្តិភាព"។ រូបថត៖ Thanh Hieu/VOV
កម្មវិធីនេះស្ថិតក្នុងក្របខ័ណ្ឌនៃពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៤ ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាប្រពៃណី នៃតំបន់ Vinh Linh (២៥ សីហា ១៩៥៤ - ២៥ សីហា ឆ្នាំ ២០២៤); ខួបលើកទី ៧០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ (១៩៥៤-២០២៤) ស្តីពីការបញ្ចប់ សង្រ្គាម និងការបង្កើតសន្តិភាពឡើងវិញនៅឥណ្ឌូចិន; ខួបលើកទី ៧៧ ទិវាយុទ្ធជន ពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤) ឆ្ពោះទៅខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងទាំងស្រុង និងឯកភាព ប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥)។
“ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព” តភ្ជាប់អតីតកាល - បច្ចុប្បន្នកាលនិង ឆ្ពោះទៅអនាគត - ảnh 2លោក Le Quoc Minh អគ្គនិពន្ធនាយកកាសែត ប្រជាជន អនុប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម ប្រធានសមាគមអ្នកកាសែត វៀតណាម។ (រូបថត៖ VOV)
ថ្លែងមតិក្នុងពិធីបើកកម្មវិធី លោក Le Quoc Minh អគ្គនិពន្ធនាយកកាសែត ប្រជាជន អនុប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម ប្រធានសមាគមអ្នកកាសែត វៀតណាមបានមានប្រសាសន៍ថា៖ “យើងខ្ញុំសង្ឃឹមថាកម្មវិធី "ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព" ដោយការលើកតម្កើងតម្លៃជាអមតៈនឹងនាំមកជូនយើងទាំងអស់ក្នា នូវអារម្មណ៍មោទនៈ ជំនឿជាក់និងសេចក្តីស្រឡាញ់ចំពោះអតីតកាល តាមនោះ បន្តបញ្ជូនថាមពលពីអតីត កាលទៅបច្ចុប្បន្នកាលនិងអនាគត; ស្រុះចិត្តគំនិតគ្នាខិតខំប្រឹងប្រែងប្រែក្ដីសុបិនដ៏ខ្ពង់ខ្ពស់បំផុត ឱ្យឆាប់ក្លាយជាការពិតនៅហ្នឹងស្រុកកំណើតនិងមាតុប្រទេសជាទីស្រឡាញ់របស់យើង”។
កម្មវិធីសិល្បៈ "ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព" បានឧទ្ទេសនាមអំពីខ្សែស្របទី ១៧ និងខេត្ត Quang Tri ដែលជាគោលដៅទេស ចរណ៍ប្រវត្តិសាស្ត្រគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ; តភ្ជាប់ប្រជាជននៅក្នុងនិង ក្រៅប្រទេស តភ្ជាប់អតីតកាល-បច្ចុប្បន្នកាល និងឆ្ពោះទៅអនាគតប្រកបដោយសន្តិ ភាព និងស្រស់ស្អាតជានិច្ច។ ថ្លែងមតិក្នុងកម្មវិធីនេះ អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានអះអាងថា៖
“ចាប់ពីខ្សែស្របទី ១៧ ថ្ងៃនេះ យើងបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តដ៏ មុតមាំរបស់បក្ស ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងបុព្វហេតុតស៊ូ ការពារ មាតុភូមិវៀតណាមសង្គមនិយម។ ប្រវត្តិសាស្ត្រវីរភាពនឹងបង្កើតប្រភពកម្លាំងគ្មាន ទីបញ្ចប់សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតដើម្បីបោះជំហានយ៉ាងខ្ជាប់ខ្ជួនលើ មាគ៌ាបដិវត្តន៍ អនុវត្តន៍មរតកសាសន៍ដ៏ពិសិដ្ឋរបស់លោកប្រធានហូជីមិញ កសាង ប្រទេសវៀត ណាមប្រកបដោយវិបុលភាពនិងសុភមង្គល”៕

ប្រតិកម្មទៅវិញ