ឈុតមួយក្នុងខ្សែភាពយន្ត "សុភមង្គលរបស់ម៉ែ"។ (រូបថត៖ thethaovanhoa.vn) |
ថ្លែងនៅទីនេះ លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ប្រធានអនុគណៈកម្មការឃោសនាវប្បធម៌ចំណុះគណៈកម្មាធិការជាតិអាស៊ានឆ្នាំ២០២០ បានសង្កត់ធ្ងន់ថា ក្នុងគោលដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីវប្បធម៌ ជីវភាព និងមនុស្សនៃប្រទេសសមាជិកអាស៊ាននានា ក៏ដូចជាលើកកំពស់ការយល់ដឹងគ្នារវាងប្រជាជននៅក្នុងតំបន់ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទេសចរណ៍ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានធ្វើជាអធិបតីរៀបចំសប្ដាហ៍ភាពយន្តអាស៊ានឆ្នាំ២០២០នៅទីក្រុងធំចំនួន៣របស់វៀតណាម។ សប្ដាហ៍ភាពយន្តអាស៊ានឆ្នាំ២០២០ទាក់ទាញការចូលរួមរបស់ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃនិងវៀតណាម។ បន្ទាប់ពីពិធីបើក ខ្សែភាពយន្តវៀតណាមដោយចំណងជើងថា “សុភមង្គលរបស់ម៉ែ” ត្រូវបានជ្រើសរើសចាក់បញ្ចាំងដើម្បីបម្រើបណ្ដាតំណាងបរទេសនិងមហាជនរដ្ឋធានី៕