ខ្សែព្រំដែនស្ថិរភាពនិងអភិវឌ្ឍន៍រួមចំណែកបង្កើននិងពង្រឹងចំណងសាមគ្គីភាពវៀតណាម-ឡាវ

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៩ កញ្ញា សន្និសីទបូកសរុបការសំរេចផែនការទូទៅស្ដីពីការងារបង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។ 
ខ្សែព្រំដែនស្ថិរភាពនិងអភិវឌ្ឍន៍រួមចំណែកបង្កើននិងពង្រឹងចំណងសាមគ្គីភាពវៀតណាម-ឡាវ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅសន្និសីទ


(VOVworld) - នាថ្ងៃទី១៩ កញ្ញា សន្និសីទបូកសរុបការសំរេចផែនការទូទៅស្ដីពីការងារបង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។ សន្និសីទនេះគឺសំដៅវាយតំលៃអំពីដំណើរការអនុវត្តគំរោងការណ៍បង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែន ព្រមទាំងជ្រៀតជ្រៀបលើការអនុវត្តឯកសារគតិយុត្តចំនួន ២រវាងប្រទេសទាំង២ដែលចូលជាធរមានចាប់ពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៧ នោះគឺសារាចរណ៍ស្ដីពីខ្សែព្រំដែននិងបង្គោលព្រំដែនវៀតណាម-ឡាវនិងកិច្ចព្រមព្រៀងស្ដីពីការកំណត់គ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែនលើដីគោកវៀតណាម-ឡាវ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងតំបន់តំបន់ទាំង១០ដែលមានខ្សែព្រំដែនជាប់ជាមួយឡាវបានអញ្ជើញចូលរួមសន្និសីទ។អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា៖

“មុននេះជារៀងរាល់១០គីឡូម៉ែត្រទើបមានបង្គោលមួយ សូម្បីតែមានតំបន់មួយចំនួនដែលជារៀងរាល់៤០គីឡូម៉ែត្រទើបមានបង្គោលមួយប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ប្រទេសទាំង២ បានសំរេចរួចរាល់បង្គោលធំចំនួន១០០២នៅលើខ្សែព្រំដែនមានប្រវែងសរុប២២៧៣គីឡូម៉ែត្រហើយ។ យើងខ្ញុំចាត់ទុកថា ការសំរេចការងារបង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវជាព្រឹត្តិការណ៍មានអត្ថន័យដ៏ធំធេង បង្ហាញនូវឯកភាពខ្ពស់ ការជឿទុកចិត្តយល់ដឹងគ្នាទៅវិញទៅមករវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង២ ហើយជាការបង្ហាញយ៉ាងរស់រវើកនូវទំនាក់ទំនងពិសេសនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម-ឡាវ។ ចាប់ពីនេះទៅទៀត ប្រទេសទាំង២មានខ្សែព្រំដែនមួយដ៏ច្បាស់លាស់ ត្រឹមត្រូវ ត្រូវបានទទួលស្គាល់ក្នុងឯកសារគតិយុត្ត ហើយត្រូវបានគូសសញ្ញាដោយប្រព័ន្ធបង្គោលព្រំដែនដ៏ទំនើបនិងស្ថិរភាព”៕

ប្រតិកម្មទៅវិញ