ខែវិច្ឆិកាឆ្នាំ ២០២០ CPI របស់វៀតណាមថយចុះ ០,០១%

Chia sẻ
(VOVWORLD) - ជាមធ្យមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២០ CPI បានកើនឡើង ៣,៥១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។
ខែវិច្ឆិកាឆ្នាំ ២០២០ CPI របស់វៀតណាមថយចុះ ០,០១% - ảnh 1 រូបភាពជាឧទាហរណ៍៖ congthuong.vn

យោងតាមអគ្គនាយកដ្ឋានស្ថិតិថា តម្លៃសាំង និងប្រេងក្នុងស្រុក បានធ្លាក់ចុះ ស្របនឹងតម្លៃឥន្ធនៈនៅលើពិភពលោក។ តម្លៃអគ្គិសនីនិងទឹកប្រើប្រាស់បានថយចុះ ដោយសារតម្រូវការប្រើប្រាស់បានថយចុះ។ ទាំងនេះគឺជាកត្តាដែលធ្វើឱ្យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែវិច្ឆិកាឆ្នាំ ២០២០ បានធ្លាក់ចុះ ០,០១% បើធៀបនឹងខែមុន។ ជាមធ្យមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២០ CPI បានកើនឡើង ៣,៥១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។ ក្នុងនោះ CPI នៅតំបន់ទីក្រុងបានកើនឡើង ៣,១៣% ហើយនៅតំបន់ជនបទបានកើនឡើង ៣,៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ