“ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ”៖ រីកសាយភាយយ៉ាងខ្លាំងក្លានូវសេចក្ដីស្រឡាញ់ និងមោទនភាពចំពោះកោះសមុទ្រវៀតណាម

Chia sẻ
(VOVWORLD) - នាម៉ោង ៨ យប់ថ្ងៃទី ១២ សីហា នៅកំពង់ផែយោធា Nha Trang ទីក្រុង Nha Trang ខេត្ត Khanh Hoa នឹងប្រព្រឹត្តទៅកម្មវិធីសិល្បៈ “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ”។ 
“ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ”៖ រីកសាយភាយយ៉ាងខ្លាំងក្លានូវសេចក្ដីស្រឡាញ់ និងមោទនភាពចំពោះកោះសមុទ្រវៀតណាម - ảnh 1ការហាត់សមសម្រាប់កម្មវិធី "ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ"។ (រូបថត៖ VOV)
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម សហការជាមួយគណៈ កម្មាធិការឃោសនាអប់រំមជ្ឈិម អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម - ក្រសួងការពារប្រទេស និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa។ គណៈកម្មា ធិការរៀបចំសង្ឃឹមថា កម្មវិធីនឹងរួមចំណែកក្នុងការរីកសាយភាយយ៉ាងខ្លាំងក្លានូវ សេចក្ដីស្រឡាញ់ និងមោទនភាពចំពោះកោះសមុទ្រ ទៅកាន់ប្រជាជនវៀតណាម។ យោងតាមលោក Nguyen Vu Duy ប្រធាននាយកដ្ឋានព័ត៌មាន (VOV1) វិទ្យុសម្លេងវៀតណាម អនុប្រធានគណៈកម្មាធិការរៀបចំកម្មវិធីបានឲ្យដឹងថា៖ “ចំណុចលេចធ្លោនៃឆាកសម្ដែង និងលំហសិល្បៈនៅទីនេះ គឺជា នាវារបស់អ្នក នេសាទ និងកងកម្លាំងនីតិប្រវត្តិ ការពារអធិបតេយ្យភាពជាតិនៅសមុទ្រ។ នាវាទាំង នេះនឹងប្រែក្លាយទៅជាផ្នែកមួយនៃឆាកសម្ដែងស្នូល ដោយហេតុនេះបង្កើតឡើង ឥទ្ធិពលពិសេស និងចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាសម្រាប់សាធារណជន”។
កម្មវិធីសិល្បៈ “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ” ត្រូវបានផ្សាយផ្ទាល់តាមរលកវិទ្យុ នៃប៉ុស្តិ៍ VOV1, VOV2, VOV3 និងប៉ុស្តិ៍ទូរទស្សន៍ VTC1 VOVTV របស់វិទ្យុសម្លេង វៀតណាម ប៉ុស្តិ៍ទូរទស្សន៍ការពារជាតិ ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត ក្រុងទូទាំង ប្រទេស; រាយការណ៍តាមអនឡាញលើគេហទំព័រកាសែតអេឡិចត្រូនិក VOV VTC News VOVlive គេហទំព័រភាសាវៀតណាមរបស់ vovworld.vn និងផ្លាតហ្វមឌីជីថល របស់ VOV ក៏ដូចជាទីភ្នាក់ងារសារព័ត៌មានជាច្រើនទៀត៕

ប្រតិកម្មទៅវិញ