ខែយុវជនឆ្នាំ២០១៤៖ មានសកម្មភាពជាក់ស្តែងនិងផុលផុសជាច្រើន

Chia sẻ
(VOVworld)-ដើម្បីជួយជ្រោមជ្រែងចលនា “ខ្ញុំស្រឡាញ់
ហាណូយ” និងឆ្នាំយុវជន ស្មគ្រចិត្ត២០១៤ នាព្រឹកថ្ងៃទី
២៣មិនានៅទីក្រុងហាណូយ សម្ព័ន្ធយុវជនទីក្រុង ហាណូយបានរៀបចំកម្មវិធីសិល្បៈតាមដងវិថីលើកទី២ឆ្នាំ២០១៤។

(VOVworld)-ដើម្បីជួយជ្រោមជ្រែងចលនា “ខ្ញុំស្រឡាញ់ហាណូយ” និងឆ្នាំយុវជន
ស្មគ្រចិត្ត២០១៤ នាព្រឹកថ្ងៃទី២៣មិនានៅទីក្រុងហាណូយ សម្ព័ន្ធយុវជនទីក្រុង ហាណូយបានរៀបចំកម្មវិធីសិល្បៈតាមដងវិថីលើកទី២ឆ្នាំ២០១៤។ ដោយ គោលដៅទាក់ទាញយុវជនដែលបានសាកល្បងនិងលេងល្បែងតាមរយៈបណ្តា
សកម្មភាពកំសាន្ត លេង patin លេងបាល់សិល្បៈ។ល។ កម្មវិធីនេះបាន ទាក់ទាញ
ការចូលរួមរបស់យុវជនជាច្រើន។ បង Tran Anh Tuan លេខារង សម្ព័ន្ធយុវជន
ទីក្រុងហាណូយ និងជាប្រធានគណៈចាត់តាំងកម្មវិធីនេះឲ្យដឹងថា៖

        "យើងខ្ញុំមានការសប្បាយដោយសារឆ្នាំនេះ មានបេសកជនប្រឡងជាង
៥០០នាក់ចូលរួម។យើងនឹងរួមគ្នាបង្កើតឡើងរូបគំនូចំរុះ ព័ណ៌១អំពីសិល្បៈ
តាមដងវិថីនៅទីនេះ។ សង្ឃឹមថា មិត្តចូលរួមទាំងអស់នឹងមានការពេញចិត្ត នេះក៏ជាទីលានលេងកំសាន្តសម្រាប់យុវវ័យរដ្ឋធានី និងធ្វើ ឲ្យសិល្បៈតាម
ដងវិថីកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ"។

ខែយុវជនឆ្នាំ២០១៤៖ មានសកម្មភាពជាក់ស្តែងនិងផុលផុសជាច្រើន - ảnh 1
សកម្មភាពសំដៅជួយជ្រោមជ្រែងទិវាបុណ្យយុវជន
(រូបថតៈdoanthanhnien.vn)

        សមាជិកសម្ព័ន្ធយុវជនរបស់ទីក្រុងហូជីមិញជាង១ពាន់នាក់បានចូលរួមពីធី
បើក ទិវាបុណ្យយុវជនវៀតណាម២០១៤ ដោយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជី មិញរៀបចំឡើងនាថ្ងៃទី២៣មិនា។ ទិវាបុណ្យនេះ រួមមានរាល់សកម្មភាពជាក់
ស្តែង ដោយផ្សារភ្ជាប់ជាមួយខែយុវជន សំដៅរួមចំណែកក្នុងការលើកកំពស់ មនសិការរបស់សមាជិកសម្ព័ន្ធយុវជន ក្នុងការកសាងទីក្រុងអរិយធម៌ ទំនើប។

        ក្រោមប្រធានបទ “យុវវ័យ Quang Ngai ស្មគ្រចិត្តដើម្បីជីវភាព រស់នៅសហ
គមន៍ រួមដៃកសាងជនបទថ្មី អរិយធម៌នគរ” បណ្តាសម្ព័ន្ធយុវជនគ្រប់ ថ្នាក់នៅខេត្ត
Quang Ngai បានរៀបចំសកម្មភាពស្មគ្រចិត្តជាច្រើនសំដៅជួយ ជ្រោមជ្រែងខែ
យុវជន២០១៤នេះ៕

ប្រតិកម្មទៅវិញ