ទិតាំងនិងទិសដៅនៃខ្យល់ព្យុះលេខ៥។ (រូបថត៖ kttv.gov.vn) |
យោងតាមការព្យាករណ៍ថា ខ្យល់ព្យុះ Noul ដែលជាខ្យល់ព្យុះដ៏ខ្លាំង បំផុតចាប់តាំងពីដើមឆ្នាំមក នឹងបក់បោកមកលើគោកចាប់ពីខេត្ត Quang Binh រហូតដល់ខេត្ត Quang Nam ភាគកណ្ដាលវៀត ណាម ក្នុងចន្លោះពីថ្ងៃត្រង់ រហូតដល់រសៀលថ្ងៃទី១៨ កញ្ញា ដោយមានកម្លាំងខ្យល់បក់ដ៏ខ្លាំងបំផុតនៅជិត ក្បែរអង្កត់ផ្ចិតខ្យល់ព្យុះនៅកម្រិតទី១០ដល់១១។
នៅចំពោះមុខការវិវត្តន៍យ៉ាងស្មុគស្មាញនៃខ្យល់ព្យុះ នារសៀលថ្ងៃទី ១៧ កញ្ញា កងទ័ពការពារព្រំដែននៃខេត្ត ទីក្រុងជាប់សមុទ្រចាប់ពីខេត្ត Thanh Hoa ដល់ខេត្ត Binh Thuan បានសហការជាមួយអាជ្ញាធរតំបន់និង ម្ចាស់នាវា ទូក ដើម្បីជូនដំណឹងហើយណែនាំឲ្យមធ្យោបាយជាង៥៨ពាន់ធ្វើ ដំណើរចាកចេញពីតំបន់គ្រោះថ្នាក់។ នាវានេសាទនៅតំបន់នាយសមុទ្របាន វិលត្រឡប់មកទីជម្រក ហើយប្រជាជននៅតំបន់គ្រោះថ្នាក់ក៏ត្រូវបាន ជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាពផងដែរ។
នៅរសៀលថ្ងៃទី១៧ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានទៅត្រួតពិនិត្យ បញ្ជាដឹកនាំការងារបង្ការទប់ទល់នឹងខ្យល់ ព្យុះ Noul នៅខេត្ត Thua Thien Hue និងខេត្ត Quang Tri។ លោកឧប នាយករដ្ឋមន្រ្តីបានស្នើយ៉ាងដូច្នេះថា៖
“ផ្ដោតសំខាន់ទៅលើការធានាសុវត្ថិភាពចំពោះសំណង់នានា ដំបូង បង្អស់គឺផ្ទះស្នាក់នៅរបស់ប្រជាជន ហើយបន្ទាប់មកគឺសំណង់សាធារណៈ ដូចជា សាលារៀន មតេ្តយ្យ ហើយសំណង់ពិនិត្យព្យាបាលជម្ងឺ ជាដើម។ ទន្ទឹមជាមួយគ្នានោះការពារសំណង់ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម ធានា សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរក្នុងតំបន់។ ឥឡូវនេះ ត្រូវចាត់វិធានការ សំដៅកាត់បន្ថយការខូច ខាតទាំងខាងអាយុជីវិតមនុស្សផងនិងទ្រព្យសម្បត្តិរបស់ប្រជាជនទៀតផង”៕