ខ្យល់ព្យុះដ៏សាហាវ Dorian កំពុងវិវត្តន៍ដ៏គួរឲ្យពិបាកប៉ាន់ស្មាននៅពេលដែលមកកាន់អាមេរិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣១ ខែសីហា ខ្យល់ព្យុះ Dorian ដ៏សាហាវត្រូវបានកំណត់ថាជាខ្យល់ព្យុះកំរិត ៤ ដែលងាយបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្នុងកម្រិតទី ៥ កំពុងផ្លាស់ប្តូរទិសដៅរបស់ខ្លួនឆ្ពោះទៅកាន់ភាគខាងជើងអាមេរិក ហើយអាចគំរាមកំហែងឈានចូលភាគខាងជើងនិងត្បូងនៃរដ្ឋ Carolina របស់អាមេរិកផងដែរ។
ខ្យល់ព្យុះដ៏សាហាវ Dorian កំពុងវិវត្តន៍ដ៏គួរឲ្យពិបាកប៉ាន់ស្មាននៅពេលដែលមកកាន់អាមេរិក - ảnh 1 រូបភាពខ្យល់ព្យុះ Dorian ដែលបានថតពីផ្កាយរណប NOAA/RAMMB (រូបថត៖ AFP/TTXVN)

អាជ្ញាធរមានសមត្ថកិច្ចអាមេរិក មិនបានច្រានចោលនូវលទ្ធភាពដែលខ្យល់ព្យុះនេះនឹងឈានចូលរដ្ឋ Florida នៅដើមសប្តាហ៍ក្រោយនេះទេ។ គេបានព្យាករណ៍ថាខ្យល់ព្យុះនេះនឹងមានកម្លាំងខ្យល់បក់រហូតដល់ ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលប៉ះពាល់ដល់អាយុជីវិតមនុស្សរាប់លាននាក់ផងដែរ។

នាបច្ចុប្បន្ននេះ រដ្ឋអំណាចអាមេរិកកំពុងមមាញឹកអនុវត្តវិធានការជាបន្ទាន់ដើម្បីទប់ទល់ទៅនឹងខ្យល់ព្យុះ Dorain  ដ៏សាហាវនេះដែរ។ មានទាហានឆ្មាំជាតិចំនួន ២,០០០ នាក់ត្រូវបានកេណ្ឌប្រមូល ហើយគ្រោងនឹងមានមនុស្សចំនួន ២.០០០ នាក់ទៀតនឹងចូលរួមក្នុងការទប់ទល់ចំពោះខ្យល់ព្យុះនេះផងដែរ។ ទន្ទឹមនឹងនេះដែរ មន្ត្រីសមត្ថកិច្ចក៏កំពុងខិតខំប្រឹងប្រែងការពារមណ្ឌលសុខភាពដោយមានអគ្គិសនីគ្រប់គ្រាន់ដើម្បីប្រើប្រាស់ ហើយប្រជាជនក៏ត្រូវបានបម្រាមឱ្យមានការរៀបចំនិងផ្ទុកបំរុងនូវស្បៀងអាហារដ៏ចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ