ខ្មាន់កាំភ្លើងនៅស៊ីរីចាកចេញពីកំពែងចុងក្រោយនៅ Ghouta ប៉ែកខាងកើត |
នាថ្ងៃទី ១ មេសា ខ្មាន់កាំភ្លើងបះបោរចាប់ផ្ដើមចាកចេញពីទីរួមស្រុក Douma ដែលជាកំពែងចុងក្រោយនៅ តំបន់ Ghouta ប៉ែកខាងកើត នៅជិតទីក្រុង Damascus របស់ស៊ីរី។ នាថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានជូនដំណឹងថា ក្រុមបះបោរស្នូល Jaish al Islam ដែលកំពុងគ្រួសត្រា Douma នោះ គឺទទួលបានកិច្ចព្រមព្រៀងស្ដីពីការជម្លៀសវិញ ដោយរុស្ស៊ីជាអាជ្ញាកណ្ដាល។ កិច្ចព្រមព្រៀងជម្លៀសខ្មាន់កាំភ្លើងបះបោរចេញពី Douma ទទួលបានក្រោយរយៈពេលចរចាជាច្រើនថ្ងៃមក ដើម្បីបញ្ឈប់ស្ថានភាពបង្ហូរឈាមនៅទីនេះ។
យោងតាមកិច្ចព្រមព្រៀងពោលខាងលើបានឲ្យដឹងថា៖ ខ្មាន់កាំភ្លើង រួមទាំងក្រុមគ្រួសារ និងជនស៊ីវិលនឹងត្រូវបានជម្លៀសទៅកាន់តំបន់ដែលកងទ័ពបះបោរទន្ទ្រានកាន់កាប់នៅខេត្ត Aleppo របស់ស៊ីរីភាគខាងជើង។ កងកម្លាំងយោធារុស្ស៊ីនឹងចូលទៅកាន់ទីរួមស្រុក Douma ខណៈដែលរដ្ឋាភិបាលស៊ីរី នឹងវិល ត្រឡប់មកកាន់តំបន់ពោលខាងលើវិញ។ កិច្ចព្រមព្រៀងនេះក៏រួមមានការបង្កើតក្រុមប្រឹក្សាក្នុងតំបន់មួយដែលត្រូវបានរដ្ឋាភិបាលស៊ីរីអនុម័តនៅ Douma ។ ក្រុមប្រឹក្សានេះនឹងប្រតិបត្តិការ បន្ទាប់ពីក្រុមជ្រុលនយមដកទ័ពចេញផងដែរ៕