ខ្មាន់កាំភ្លើងចំណុះក្រុមឥស្លាមប្រដាប់អាវុធ al Shabaab ដែលមានទំនាក់ទំនងជាមួយបណ្ដាញភេរវកម្មអន្តរជាតិអាល់កៃដា បានសារភាពអនុវត្តន៍ករណីបំផ្ទះគ្រាប់បែកតម្រង់ទៅលើសណ្ឋាគារមួយនៅទីក្រុង ម៉ូហ្គាឌីសស៊ូ របស់ Somalia នាថ្ងៃទី ២២ មិនា។ យោងតាមព័ត៌មានថ្មីៗនេះថា មានមនុស្សចំនួន ១៤ នាក់បាត់បង់ជីរិត និង ២២ នាក់ទៀតរងរបួស។
យោងតាមអ្នកនាំពាក្យក្រសួងសន្តិសុខក្នុងស្រុក Somalia លោក Abdiaziz Ali Ibrahim បានឲ្យដឹងថា៖ ជនរងគ្រោះទាំងនេះគឺជាជនស៊ីវិល ដោយភាគច្រើនគឺជាអ្នកលក់ដូរនៅក្បែរសណ្ឋាគារតែប៉ុណ្ណោះ៕