ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ |
សិក្ខាសាលានេះមានគោលបំណងវាយតម្លៃយ៉ាងសត្យានុម័តចំពោះការរួមចំណែករបស់វិស័យនេះក្នុងបុព្វហេតុនៃការកសាងនិងការពារប្រទេសជាតិ ព្រមទាំងបន្តបូកសរុបនូវបទពិសោធនិងមេរៀននៃការទូត ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក និងកសាងទិសដៅសម្រាប់ការអភិវឌ្ឍវិស័យការទូត ក្នុងបរិបទនៃយុទ្ធសាស្ត្រថ្មីរបស់ប្រទេសជាតិ ជាពិសេសគឺយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ និងទិសដៅដល់ឆ្នាំ ២០៤៥ ផងដែរ។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលានោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា សមិទ្ធិផលនៃការទូត គឺជា“ ចំណុចភ្លឺ” នៅក្នុងសមិទ្ធិផលរួមទាំងអស់របស់ប្រទេសជាតិ ព្រមទាំងអះអាងពីភាពត្រឹមត្រូវនៃគោលមាគ៌ាកិច្ចការបរទេសដោយឯករាជ្យខ្លួនទីពឹងខ្លួន ពិពិធកម្ម ពហុភាគីនិយម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមផងដែរ។ លោក Pham Binh Minh បានមានប្រសាសន៍ថា៖
“ ពីប្រទេសមួយដែលគ្មានឈ្មោះនៅលើផែនទីពិភពលោក រហូតមកដល់ពេលនេះវៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ និងចូលរួមចំណែកដោយមានការទទួលខុសត្រូវចំពោះកិច្ចការពិភពលោក ក្នុងឋានៈកាន់តែខ្ពស់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ពីប្រទេសមួយដែលត្រូវបានឡោមព័ទ្ធនោះ ប៉ុន្តែឥឡូវនេះ វៀតណាមបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងមានស្ថេរភាព និងយូរអង្វែងជាមួយដៃគូយុទ្ធសាស្ត្រនិងដៃគូគ្រប់ជ្រុងជ្រោយចំនួន ៣០ ព្រមទាំងពង្រីកនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្រទេសដទៃទៀត ជាពិសេសគឺដៃគូដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍសន្តិសុខរបស់ប្រទេសជាតិ ក៏ដូចជាបង្កើនផលប្រយោជន៍រួមក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រទេសដទៃទៀតផង។ វៀតណាមបានក្លាយជា តំណរសំខាន់ៗក្នុងបណ្តាញសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ដោយបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗជាច្រើន ដោយហេតុនេះបង្កើតកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍ផងដែរ»៕