|
ខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចពី៦,៣%ដល់៦,៥% |
(VOV)_នាព្រឹកថ្ងៃទី៣តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញជាអធិបតី កិច្ចប្រជុំប្រចាំខែកញ្ញា របស់រដ្ឋាភិបាល។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវខំ
ប្រឹងប្រែងទទួលអោយបានគោលដៅកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៦នេះអោយបាន ពី៦,៣% ដល់៦,៥%។វាយតំលៃអំពីស្ថានភាពសេដ្ឋកិច្ច ក្នុងខែកញ្ញានិង៩ខែកន្លងទៅ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាព អតិផរណានៅកំរិតទាប កំណើនបានបន្តស្ដាឡើងវិញ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖ក្នុងខែកញ្ញា ទុន
វិនិយោគដោយប្រយោល និងទុនវិនិយោគផ្ទាល់ពីបរទេស FDI បានកើនឡើងខ្លាំង។
ប៉ុន្តែដើម្បីទទួលអោយបានគោលដៅដែលបានដាក់ចេញ លោកបានស្នើអោយរដ្ឋា
ភិបាល គ្រប់ក្រសួង ស្ថាប័ន សហគមន៍សហគ្រាស និងប្រជាជនគ្រប់រូបត្រូវប្តេជ្ញាចិត្ត
ខ្ពស់ និងមានដំណោះស្រាយជាក់ស្ដែង៖
“ ក្បាលម៉ាស៊ីរដ្ឋអំណាចទាំងមូលត្រូវបង្ករលក្ខណះងាយស្រួលដោះស្រាយការលំ
បាកសំរាប់ផ្នែកផលិតកម្ម អាជីវកម្ម របស់ប្រជាជននិងសហគ្រាស។ ខ្ញុំសូមសង្កត់
ធ្ងន់ថា៖ មិនគ្រាន់តែមានការប្តេជ្ញាចិត្តប៉ុណ្ណោះទេ គឺត្រូវមានដំណោះស្រាយជាក់ស្ដែង
ដើម្បីទទួលអោយបានគោលដៅ ៦,៣% ដល់ ៦,៥%៕”