ភូមិបុរាណ Duong Lam គឺជាភូមិបុរាណដំបូងគេនៅវៀតណាមដែលត្រូវបានរដ្ឋប្រគល់ជូនប័ណ្ណកេរ្តិ៍ដំណែលស្ថាបត្យកម្មសិល្បៈជាតិ។ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី ១៥ ទិវាភូមិបុរាណ Duong Lam ត្រូវបានគេទទួលស្គាល់ថាជាកេរ្តិ៍ដំណែលជាតិ (២០០៥-២០២០) និងបើកសម្ពោធបណ្ដាសកម្មភាពលើកតម្កើងនិងផ្សព្វ ផ្សាយបេតិកភណ្ឌ។ ភូមិបុរាណ Duong Lam ឃុំ Duong Lam ទីរួមខេត្ត Son Tay ទីក្រុងហាណូយគឺជាភូមិបុរាណដំបូងគេនៅវៀតណាមដែលត្រូវបានរដ្ឋប្រគល់ជូនប័ណ្ណកេរ្តិ៍ដំណែលស្ថាបត្យកម្មសិល្បៈជាតិ។ កន្លែងនេះរក្សាបាននូវលក្ខណៈវិសេសវិសាលភាគច្រើនរបស់ភូមិវៀតណាមដែលមានខ្លោងទ្វារភូមិ ដើមពោធិ សលាភូមិ វត្តអារាម និងអណ្ដូងទឹក ជាដើម។ ក្នុងឱកាសនេះគណៈគ្រប់គ្រងភូមិបុរាណ Duong Lam បានរៀបចំសកម្មភាពជាច្រើនដូចជាការបង្ហាញផ្ទាំងគំនូរមួយចំនួនលើប្រធានបទនៃជីវិតប្រចាំថ្ងៃ ផលិតកម្ម ទំនៀមទម្លាប់ របស់អ្នកភូមិបុរាណ។ ក្រៅពីនេះក៏មានសកម្មភាពផ្សេងៗទៀតដូចជា ការប្រឡងម្ហូបអាហារ និងការរៀបចំល្បែងកំសាន្តប្រជាប្រិយ ផងដែរ៕