ទីរួមខេត្តព្រំដែន Kaesong របស់កូរ៉េខាងជើង |
ក្រុមមន្រ្តីកូរ៉េខាងត្បូងររួមមានពី ៤០ ទៅ ៥០ នាក់នៅតែធ្វើការនៅខុទ្ទកាល័យទាក់ទងនៅទីរួមខេត្តព្រំដែន Kaesong របស់កូរ៉េខាងជើង។ នាបច្ចុប្បន្ន ខុទ្ទកាល័យកំពុងដំណើរការធម្មតា ហើយត្រូវបានផ្គត់ផ្គង់អគ្គិសនីនិងទឹកគ្រប់ គ្រាន់។ ភាគីកូរ៉េខាងជើងទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ទឹកដល់ខុទ្ទកាល័យ ខណៈដែលភាគីកូរ៉េខាងត្បូងផ្គត់ផ្គង់អគ្គិសនី។ មុននេះ នាថ្ងៃទី ២២ ខែមីនា កូរ៉េខាងជើងបានប្រកាសដកចេញពីខុទ្ទកាល័យទាក់ទងរួមអន្តរកូរ៉េនៅតំបន់ Kaesong។ ភាគីកូរ៉េខាងត្បូងបានសម្តែងនូវក្តីសោកស្តាយចំពោះការសម្រេចចិត្តរបស់កូរ៉េខាងជើង ព្រមទាំងអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់មកវិញយ៉ាងឆាប់ៗ ដើម្បីឱ្យការិយាល័យនេះអាចបន្តដំណើរការស្របតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរផងដែរ៕