ខែត្រ Binh Dinh រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះ

Chia sẻ
(VOVworld) - នាយប់ថ្ងៃទី៣១ មិនា នៅទីធ្លាកណ្ដាល
ទីក្រុង Quy Nhon ខែត្រ Binh Dinh ភាគកណ្ដាលវៀត
ណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី
៤០នៃទិវា រំដោះ (ថ្ងៃទី៣១ មិនា ឆ្នាំ១៩៧៥ ថ្ងៃទី៣១
មិនា ឆ្នាំ២០១៥) និងទទួលគ្រឿងឥស្សរិ យសហូជីមិញ។
ខែត្រ Binh Dinh រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះ - ảnh 1
(រូបថត៖កាសែត Binh Dinh)

(VOVworld) - នាយប់ថ្ងៃទី៣១ មិនា នៅទីធ្លាកណ្ដាលទីក្រុង Quy Nhon ខែត្រ Binh
Dinh ភាគកណ្ដាលវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃ
ទិវា រំដោះ (ថ្ងៃទី៣១ មិនា ឆ្នាំ១៩៧៥ ថ្ងៃទី៣១ មិនា ឆ្នាំ២០១៥) និងទទួលគ្រឿង
ឥស្សរិ យសហូជីមិញ។ពិធីនេះមានការចូលរួមរបស់លោក Nguyen Thien Nhan
សមាជិក ការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាម និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមជ្ឈឹមជាច្រើនទៀតផង។
ថ្លែងសន្ទរកថានៅទីនេះ លោក Ho Quoc Dung ប្រធានគណៈកម្មាធិការប្រជាជន
ខែត្រ Binh Dinh បានវាយ តំលៃខ្ពស់ចំពោះប្រពៃណីតស៊ូរបស់ប្រជាជនខែត្រ Binh
Dinh រួមចំណែកក្នុងជ័យជំនះ ដ៏ភ្លឺស្វាងរបស់ប្រជាជាតិ ក្នុងការរំដោះភាគខាងត្បូង
ទាំងស្រុង ឯកភាពប្រទេសជាតិ និងបុព្វហេតុកសាង ការពារមាតុប្រទេស។តាំងពី
នោះមក បក្សភាគ កងទ័ពនិង ប្រជាជនខែត្រ Binh Dinh បានខិតខំប្រឹងប្រែងជំនះ
ពុះពារលើផលវិបាកដោយ សង្គ្រាមនិងទទួលបានសមិទ្ធិជាច្រើនក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម។តាងនាមបក្ស រដ្ឋ លោក Nguyen Thien Nhan បានប្រគល់គ្រឿង
ឥស្សរិយសហូជីមិញជូនបក្ស ភាគ កងទ័ពនិងប្រជាជនខែត្រ Binh Dinh៕

ប្រតិកម្មទៅវិញ