ខេត្តត្រាវិញផ្សព្វផ្សាយទេសចរណ៍នៅទីក្រុងហូជីមិញ

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១៨ សីហា នៅទីក្រុងហូជីមិញ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញ(Tra Vinh) បានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍របស់ខេត្តត្រាវិញ ដោយប្រធានបទ “ពីបេតិកភណ្ឌវៀតណាមទៅដល់ធម្មជាតិបៃតង”។ 
ខេត្តត្រាវិញផ្សព្វផ្សាយទេសចរណ៍នៅទីក្រុងហូជីមិញ - ảnh 1តូបបង្ហាញមុខម្ហូបប្រចាំរបស់ខេត្តត្រាវិញ នៅសាលថុងញ៉ឹត នៅព្រឹកថ្ងៃទី ១៨ ខែសីហា (រូបថត៖ TTXVN)

នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ ដើម្បីអនុវត្តកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នៅទីក្រុងហូជីមិញ និងខេត្ត ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេគឺវ ឡុង ឆ្នាំ ២០២៤។ ទន្ទឹមនឹងនោះ ក្នុងព្រឹត្តិការណ៍នេះ ខេត្តត្រាវិញបានឧទ្ទេសនាមអំពីសក្តានុពលទេសចរណ៍ រូបភាពនិង សម្រស់វប្បធម៌ខេត្តត្រាវិញ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ នៅក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពជាច្រើនបានប្រព្រឹត្តទៅរួមមានៈ លំហរសម្តែងវប្បធម៌ និងសិល្បៈ លំហរវប្បធម៌ធ្វើម្ហូប និងលំហរតាំងបង្ហាញផលិតផល OCOP (កម្មវិធីថ្នាក់ជាតិ ឃុំមួយផលិត ផលមួយ)។

សូមគូសបញ្ជាក់ថា ត្រាវិញជាតំបន់ដីដែលមានអាយុកាលយូរលង់ណាស់មកហើយនៃជនជាតិចំនួនបីគឺ កិញ ខ្មែរ និងហ្វា (Hoa)  បង្កើតបានជាវប្បធម៌ចម្រុះជាតិសាសន៍ ដែលមានផ្ទះសហគមន៍ វត្តអារាម ព្រះវិហារ និងពិធីបុណ្យប្រពៃណីជាច្រើន។ មុខម្ហូបរបស់ខេត្តត្រាវិញត្រូវបានសំយោគ និងទទួលមរតកពីវប្បធម៌ធ្វើម្ហូបរបស់បណ្តាជនជាតិដែលមានមុខម្ហូបពិសេស និងឆ្ងាញ់ៗល្បីឈ្មោះ ដែលបានកំណត់ក្នុងកំណត់ត្រាអាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ