ខេត្តក្រុងជាច្រើនទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងនៃឆ្នាំថ្មី

Chia sẻ
(VOVWORLD) - នាថ្ងៃដដែល ខេត្ត Ha Giang បានទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងក្នុងឆ្នាំ២០២២ ដែលជា blogger youtuber និងមនុស្សដ៏ល្បីល្បាញលើបណ្ដាញសង្គម។ 
ខេត្តក្រុងជាច្រើនទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងនៃឆ្នាំថ្មី - ảnh 1

ក្នុងថ្ងៃដំបូងនៃឆ្នាំសកល២០២២ ក្រុមហ៊ុន Vietnam Airlines បានសហការជាមួយទីក្រុងហូជីមិញ ទីក្រុងដាណាំងនិងខេត្ត ធឿ ធាន ហ្វេ រៀបចំពិធីទទួលស្វាគមន៍ក្រុមភ្ញៀវក្នុងស្រុកដំបូងក្នុងឆ្នាំ២០២២។ អ្នកដំណើរតាមជើងហោះហើរដំបូងមកដល់ខេត្ត ក្រុងទាំង៣នេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយភ្ញៀវមួយចំនួនត្រូវបានជ្រើសរើសដោយចៃដន្យដើម្បីទទួលកាដូអនុស្សាវរីរយ៍ពីគណៈចាត់តាំងផងដែរ។

នៅខេត្ត Quang Binh នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ឧទ្យានជាតិ Phong Nha – Ke Bang បានរៀបចំពិធីទទួលស្វាគមន៍ក្រុមភ្ញៀវដំបូងដែលអញ្ជើញមកទស្សនាក្នុងឆ្នាំសកល២០២២។ នេះជាសកម្មភាពអំណរសាទរឆ្នាំសកល២០២២នៃផ្នែកទេសចរណ៍ខេត្ត Quang Binh សំដៅជំរុញខ្លាំងការឃោសនា ផ្សព្វផ្សាយដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ; បង្កើតព្រឹត្តិការណ៍សម្រាប់ភ្ញៀវទេសចរចូលរួម បន្សល់ទុកមកចំណាប់អារម្មណ៍ល្អប្រសើរដើម្បីទាក់ទាញភ្ញៀវទេសចរ។

ក៏នៅថ្ងៃដំបូងនៃឆ្នាំ២០២២ គណៈគ្រប់គ្រងតំបន់ទេសចរណ៍ Ba Be បានសហការជាមួយសមាគមន៍ទេសចរណ៍ខេត្ត Bac Kan ទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដំបូង ដែលអញ្ជើញមកទស្សនាតំបន់ទេសចរណ៍ Ba Be – Bac Kan ក្នុងឆ្នាំ២០២២។ ក្រុមភ្ញៀវទេសចរមានសញ្ជាតិរុស្ស៊ី និងជប៉ុន ដែលភាគច្រើនកំពុងរស់នៅនិងធ្វើការនៅវៀតណាម ចូលរួមដំណើរកំសាន្តនេះ តាមដំណើរការបិទជិត ធានាសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។

នាថ្ងៃដដែល ខេត្ត Ha Giang បានទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងក្នុងឆ្នាំ២០២២ ដែលជា blogger youtuber និងមនុស្សដ៏ល្បីល្បាញលើបណ្ដាញសង្គម។ ក្រុមភ្ញៀវទេសចរនឹងចំណាយពេល៣ថ្ងៃដើម្បីស្វែងយល់ពីខេត្ត Ha Giang នៅតាមទីកន្លែងនានាដូចជា៖ ឧទ្យានភូគម្ភសាស្ត្រសកល ខ្ពង់រាបថ្ម Dong Van បង្គោលទង់ជាតិ Lung Cu វិថីបុរាណ Dong Van មាត់ជ្រោះ Tu San ហើយថតរូបនិងវីដេអូអំពីផ្កា tam giac mach ជាដើម។ សកម្មភាពបទពិសោធន៍ទាំងនេះ ត្រូវបានចាក់ផ្សាយតាមប្រព័ន្ធអនឡាញ ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីទឹកដី មនុស្ស Ha Giang ទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ៕

ប្រតិកម្មទៅវិញ