ដោយឡែកថ្ងៃទី ៣ នៃបុណ្យតេត (ថ្ងៃទី ១២ កុម្ភៈ) តំបន់កេរ្តិ៍ដំណែលនានា បានទទួលភ្ញៀវទេសចរសរុបចំនួន ៤៩.០០០នាក់។ ប្រាក់ចំណូលពីទេសចរណ៍ក្នុងអំឡុងពេលបុណ្យតេតសម្រេចបានជាង ១៦០ ពាន់លានដុង (ប្រហែល ៦,៥ លានដុល្លារអាមេរិក)។
ចំនួនភ្ញៀវទេសចរមកទស្សនា Dien Bien ក្នុងឱកាសបុណ្យតេតឆ្នាំនេះបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រូបថត៖ VOV |
ក្នុងពេលជាមួយគ្នានោះ បើយោងតាមព័ត៌មានរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dien Bien បានឲ្យដឹងថា ក្នុងរយៈពេល ៨ថ្ងៃនៃបុណ្យតេត (៨ កុម្ភៈ - ១៥ កុម្ភៈ) ចំនួនភ្ញៀវទេសចរណ៍ទៅកាន់ទីក្រុង Dien Bien សម្រេចបាន ៨០.២០០នាក់ កើនឡើង ៣,៨ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលសរុបពីសកម្មភាពទេសចរណ៍សម្រេចបាន ១៤៣ ពាន់លានដុង (ប្រហែល ៥,៧ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៤ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ គឺសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu និងកេរ្តិ៍ដំណែលនានាមណ្ឌលកេរ្តិ៍ដំណែលសមរភូមិ Dien Bien Phu ដូចជាទីស្នាក់ការកណ្តាលយុទ្ធនាការ Muong Phang ភ្នំ A1 ផ្លូវក្រោមដី De Castries និងវិមានជ័យជំនះ។
ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ ២០២៤ ទីក្រុង Phu Quoc ខេត្ត Kien Giang បានស្វាគមន៍ភ្ញៀវទេសចរណ៍ជិត ១៩២.០០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជិត ៥២.០០០ នាក់; កើនឡើង ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕