ថ្នាក់ដឹកនាំខេត្តក្រុងទាំង៣ចុះហត្ថលេខានិងប្រកាសកម្មវិធីតភ្ជាប់សកម្មភាពនិងអភិវឌ្ឍទេសចរណ៍ (រូបថត៖ VGP) |
ក្នុងន័យនេះ ថ្នាក់ដឹកនាំខេត្តក្រុងទាំង៣នេះបានឯកភាពលើការបង្កើតយន្តការ គោលនយោបាយដ៏ងាយស្រួលបំផុត ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីជំរុញវិស័យទេសចរណ៍។ ខេត្តក្រុងទាំង៣នេះបានសន្យាឆ្លើយតបយ៉ាងល្អនឹងបទដ្ឋានអំពីសុវត្ថិភាពក្នុងការបម្រើភ្ញៀវទេសចរ មានគោលនយោបាយអនុគ្រោះដ៏ល្អៗសម្រាប់ភ្ញៀវទេសចរនិងសហគ្រាសទេសចរណ៍ដែលជូនភ្ញៀវមកតំបន់ទាំង៣នេះ។ ទន្ទឹមនេះ កសាងនិងតភ្ជាប់ផលិតផលដែលមានតម្លៃរួមនិងតម្លៃដោយឡែកនៃតំបន់នីមួយៗ ដើម្បីបង្កើតឡើងស៊េរីសេវាកម្ម “តំបន់ចំនួន៣ គោលដៅតែមួយ” ផងដែរ។
ខេត្ត Thua Thien – Hue ទីក្រុង Da Nang និងខេត្ត Quang Nam ជាតំបន់ចំនួន៣ដែលស្ថិតនៅតាមផ្លូវបេតិកភ័ណ្ឌដ៏ពោរពេញទៅដោយសក្ដានុពលទេសចរណ៍។ តំបន់ទាំង៣នេះមានឆ្នេរសមុទ្រក្នុងលំដាប់ស្អាតបំផុតលើពិភពលោក រួមជាមួយបេតិកភ័ណ្ឌវប្បធម៌ជាច្រើនដូចជា៖ តំបន់កេរ្តិ៍ដំណែលអតីតរាជធានី Hue តន្ត្រីរាជវង្ស Hue ទីក្រុងបុរាណ Hoi An ជាដើម។ ក្រៅពីនោះ ខេត្តក្រុងទាំង៣នេះក៏មានតំបន់អេកូឡូស៊ីនិងព្រៃជាតិដ៏សម្បូរទៅដោយសត្វនិងរុក្ខជាតិទៀតផង៕