ខេត្ត ក្រុងនានាបាន​ទទួលស្វាគមន៍​ក្រុមភ្ញៀវ​ទេសចរ​ជាច្រើន​ក្នុងឱកាស​បុណ្យ​សែនខួបស្ដេច Hung

Chia sẻ
(VOVWORLD) - បរិមាណភ្ញៀវទេសចរណ៍ជាច្រើនបានអញ្ជើញទៅទស្សនាគោលដៅដ៏ល្បីឈ្មោះជាច្រើននៅខេត្ត Quang Ninh ដូចជា Co To, Yen Tu, Cua Ong ជាពិសេសគឺឈូងសមុទ្រ Ha Long ដែលមានភ្ញៀវទេសចរណ៍ប្រមាណ ២៥ ពាន់នាក់មកទស្សនាក្នុងរយៈពេល ៣ ថ្ងៃឈប់សម្រាក។
ខេត្ត ក្រុងនានាបាន​ទទួលស្វាគមន៍​ក្រុមភ្ញៀវ​ទេសចរ​ជាច្រើន​ក្នុងឱកាស​បុណ្យ​សែនខួបស្ដេច Hung - ảnh 1ភ្ញៀវទេសចរចូលរួមដំណើរកម្សាន្ត (រូបថត៖ La Nghia Hieu/ thanhnien.vn)

ថ្ងៃឈប់សម្រាកបុណ្យសែនខួបស្ដេច Hung (ថ្ងៃទី ១០ ខែ ៣ តាមច័ន្ទគតិត្រូវនឹងថ្ងៃទី ១០ ខែមេសា) ចំនឹងឱកាសចុងសប្តាហ៍បានជួយខេត្ត Quang Ninh ទទួលស្វាគមន៍ភ្ញៀវទេសចរជាង  ១៥ ម៉ឺននាក់ ពោលគឺច្រើនបំផុតតាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ មក។  បរិមាណភ្ញៀវទេសចរណ៍ជាច្រើនបានអញ្ជើញទៅទស្សនាគោលដៅដ៏ល្បីឈ្មោះជាច្រើននៅខេត្ត Quang Ninh ដូចជា Co To, Yen Tu, Cua Ong ជាពិសេសគឺឈូងសមុទ្រ Ha Long ដែលមានភ្ញៀវទេសចរណ៍ប្រមាណ ២៥ ពាន់នាក់មកទស្សនាក្នុងរយៈពេល ៣ ថ្ងៃឈប់សម្រាក។

ក្នុងឱកាសនេះ ខេត្ត Thua Thien Hue បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៣ ម៉ឺននាក់មកទស្សនា ហើយភ្ញៀវទេសចរណ៍ដែលបានស្នាក់នៅទីនេះមានចំនួន ២ ម៉ឺននាក់។ សហគ្រាសទេសចរណ៍ក៏បានផ្ដល់ផលិតផលទេសចរណ៍ថ្មីដូចជា៖ ដំណើរកម្សាន្តគយគន់ ព្រះអាទិត្យអស្តង្គតនៅលើទន្លេ Huong តាមរយៈការជិះកប៉ាល់ទេសចរណ៍ជាដើម។

ចំណែកឯស្រុក Moc Chau ខេត្ត Son La បានទទួលស្វាគមន៍ភ្ញៀវទេសចរជិត ១៤ ពាន់នាក់។ មណ្ឌល និងគោលដៅទេសចរណ៍ជាច្រើនរបស់ស្រុក Moc Chau បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករដូចជា៖ មណ្ឌលសម្រាកលំហែកាយ និងលេងកំសន្តប្រណិតព្រៃស្រល់ភូមិ Ang   Happy Land Moc Chau និង Homestay ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ