សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ VOV) |
នាថ្ងៃទី ១១ ខែតុលា នៅក្នុងកិច្ចប្រជុំជាមួយខេត្តក្រុងទាំង ៦៣ តាមប្រព័ន្ធវីដេអូ សំដៅធ្វើការបូកសរុបល្បឿនចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នោះអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen បានស្នើឲ្យខេត្ត ក្រុងនានាពន្លឿនការចាក់វ៉ាក់សាំងក្នុងឆ្នាំ ២០២១ ព្រមទាំងកសាងផែនការចាក់វ៉ាក់សាំង នៅឆ្នាំ ២០២២។ តាមផែនការ តម្រូវការផ្គត់ផ្គង់វ៉ាក់សាំងក្នុងឆ្នាំ ២០២២ នៅវៀតណាមគឺ ១៦៦ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ រួមទាំងកុមារដែលមានអាយុចាប់ពី ១២ ឆ្នាំ ទៅ ១៨ ឆ្នាំ។ ទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនជនបរទេសនោះ គឺតម្រូវឲ្យខេត្តក្រុងនានាត្រូវសម្រេចការចាក់វ៉ាក់សាំងដូសទី ១ ជូនជនបរទេសមុនថ្ងៃទី ៣១ ខែតុលា។
នាបច្ចុប្បន្ន វៀតណាមបានចាក់វ៉ាក់សាំងជិត ៥៥ លានដូសជូនប្រជាជន ហើយ ក្នុងនោះមានប្រជាជនជិត ៣៩ លាននាក់ដែលមានអាយុពី ១៨ ឡើងទៅទទួលបានការចាក់វ៉ាក់សាំងដូសទី ១ និង ១៦ លាននាក់ទៀតទទួលបានការចាក់វ៉ាក់សាំងដូសទី ២ រួចរាល់៕