ខេត្ត ក្រុងនានាបង្កើនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - ក្រសួងសុខាភិបាលចាំបាច់ត្រូវរៀបចំផែនការចាក់វ៉ាក់សាំងដូសទី ៣ ជូនប្រជាជនផងដែរ។
ខេត្ត ក្រុងនានាបង្កើនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1លោក Vu Duc Dam អនុប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានដឹកនាំកិច្ចប្រជុំ

នារសៀលថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អនុប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ក្រុមអ្នកជំនាញ និងខេត្ត ក្រុងមួយចំនួន ដើម្បីពិភាក្សាអំពីការព្យាបាល និង វិធានការកាត់បន្ថយករណីស្លាប់ ដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ ១៩។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឱ្យខេត្ត ក្រុងនានាគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាត កាត់បន្ថយករណីឆ្លងជំងឺថ្មី និងសម្រេចរួចរាល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនក្រុមមនុស្សមានហានិភ័យខ្ពស់ ដូចជាមនុស្សចាស់ជរា និងមនុស្សដែលមានជំងឺប្រចាំកាយនៅតាមខេត្ត ក្រុងនានា។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលចាំបាច់ត្រូវរៀបចំផែនការចាក់វ៉ាក់សាំងដូសទី ៣ ជូនប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ