ខេត្ត ក្រុងនានាចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីបង្ការ ទប់ស្កាត់ជំងឺ Covid-19 (រូបថត៖ Zing) |
យោងតាមមន្ទីរសុខាភិបាលទីក្រុងហាណូយបានវាយតម្លៃថា៖ ស្ថានភាពនៃការរីករាលដាល Covid-19 នៅ ទីក្រុងនៅតែមានបម្រែបម្រួល ដ៏ស្មុគស្មាញ។ ទីក្រុងកំពុងបង្កើនការឃោសនា និងចលនាដល់ប្រជាជន ដើម្បីធ្វើការ រាយការណ៍សុខភាពប្រជាជនទាំងមូល តាមការណែនាំរបស់ ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ អនុវត្តយ៉ាងម៉ឺងមាត់នូវការតាមដាន ដាក់ឲ្យនៅដាច់ដោយ ឡែក ស៊ើបអង្កេត និងដោះស្រាយ នៅពេលរកឃើញករណីសង្ស័យ និង ផ្ទុកជំងឺ។
ខេត្ត ក្រុងនានានៅភាគកណ្ដាលក៏បានបន្តចាត់វិធានការបង្ការ ទប់ស្កាតជំងឺ Covid-19 ផងដែរ។ ទីក្រុង Da Nang បានពង្រឹងការត្រួតពិនិត្យជំងឺនៅតាមច្រកចូលទីក្រុង។ លោកអនុសេនីយ៍ឯក Tran Trung Dinh កម្មាភិបាលនគរបាលចរាចរណ៍ខ័ណ្ឌ Ngu Hanh Son ទីក្រុង Da Nang បានឲ្យដឹងថា៖
“ដោយទទួលបានភារកិច្ចត្រួតពិនិត្យជំងឺ Covid-19 នៅតាមខ្សែផ្លូវរវាង ទីក្រុង Da Nang ជាមួយ Hoi An នោះ កម្មាភិបាល និងយុទ្ធជនបានអនុវត្តន៍ល្អនូវផែនការពិនិត្យភ្ញៀវទេសចរពី Hoi An ចេញទៅ Da Nang។ បរិមាណភ្ញៀវទេសចរបរទេសច្រើនណាស់។ តាមរយៈការត្រួតពិនិត្យ យើងខ្ញុំបានសង្កេតឃើញថា កម្លាំងមានសមត្ថកិច្ចបានរួមសហការជាមួយភ្ញៀវទេសចរយ៉ាងជិតស្និទ្ធិផងដែរ”។
ក្នុងពេលនោះ ខេត្ត Quang Nam ក៏បានប្រើប្រាស់ មណ្ឌលទេសចរណ៍សមុទ្រផ្សាយ ៤ Hoi An នៅសង្កាត់ Cua Dai ជាកន្លែងស្នាក់នៅសម្រាប់អង្គទូត និងភ្ញៀវទេសចរអន្តរជាតិ។
នៅក្នុបកិច្ចប្រជុំនៃគណកម្មការទទួលបន្ទុកការបង្ការ ទប់ស្កាត់ Covid-19 លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានឲ្យដឹងថា៖ ទីក្រុងបានត្រៀមរៀបចំកន្លែងដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់មនុស្សចំនួន ២០ ០០០ នាក់ នៅពេលផ្ទុះជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ទីក្រុងក៏បើកវគ្គហ្វឺកហ្វឹនជូនគ្រូពេទ្យ ក៏ដូចជាបង្កើនបរិមាណគ្រែសម្រាប់អ្នកជំងឺ និងបរិក្ខាពេទ្យនានាផងដែរ៕