ខេត្ត Tra Vinh រៀបចំពិធីជួបសំណេះសំណាលអំណរសាទរបុណ្យចូលឆ្នាំថ្មីនៃជនរួមជាតិខ្មែរ

Chia sẻ
(VOVWORLD) -កម្មាភិបាល បក្ខជន និងប្រជាជនទាំងមូលនៅក្នុងខេត្តគប្បីបន្តពង្រីកប្រពៃណីសាមគ្គីភាព ជិតស្និទ្ធរវាងបណ្ដាជនជាតិ ហើយរួមចំណែករក្សាសន្តិសុខនយោបាយ និងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។
ខេត្ត Tra Vinh រៀបចំពិធីជួបសំណេះសំណាលអំណរសាទរបុណ្យចូលឆ្នាំថ្មីនៃជនរួមជាតិខ្មែរ - ảnh 1ពិធីជួបសំណេះសំណាលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០១៨ 

នាថ្ងៃទី ៦ មេសា ខេត្ត Tra Vinh បានរៀបចំពិធី ជួបសំណេះសំណាលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០១៨។ អញ្ជើញចូលរួមពិធីនេះ មានតំណាងថ្នាក់ដឹកនាំខេត្ត រួមមានកម្មាភិបាលខ្មែរ វីរៈអ្នកម្ដាយវៀតណាម ក្រុមគ្រួសារគោលនយោបាយ និងតំណាងអ្នកមុខអ្នកការមកពីវត្តអារ៉ាមឆ្នើមក្នុងខេត្ត។ នៅក្នុងពិធីនេះ លេខារងគណៈកម្មាធិការបក្សខេត្ត Tra Vinh លោក Ngo Chi Cuong មានបំណងថា៖ កម្មាភិបាល បក្ខជន និងប្រជាជនទាំងមូលនៅក្នុងខេត្តគប្បីបន្តពង្រីកប្រពៃណីសាមគ្គីភាព ជិតស្និទ្ធរវាងបណ្ដាជនជាតិ ហើយរួមចំណែករក្សាសន្តិសុខនយោបាយ និងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។

លោក Thach Chanh Sray កម្មភិបាលចូលនិវត្តន៍មួយរូបនៅស្រុក Cau Ngang បានសំណេះសំណាលថា៖

“ខ្ញុំបានចូលរួមពិធីជួបសំណេះសំណាលដែល គណៈកម្មាធិការបក្សខេត្ត រៀបចំឡើង ហើយបានជួបជាមួយអ្នកមុខអ្នកការ និងកម្មភិបាលជាជនជាតិខ្មែរនោះ បានអះអាងសារជាថ្មីថា៖ បក្ស រដ្ឋអំណាចមូលដ្ឋានជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិខ្មែរ ហើយជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកមុខអ្នការ កម្មាភិបាលជើងចាស់ជនជាតិខ្មែរមានឱកាសជួបជុំគ្នាដូច្នេះ ។ ខ្ញុំពិជាសប្បាយរីករាយណាស់“៕

ប្រតិកម្មទៅវិញ