នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការខេត្ត Tien Giang ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញការវិនិយោគខេត្ត Tien Giang (រូបថត៖ vna) |
នាព្រឹកថ្ងៃទី២៤ ខែមីនា នៅទីក្រុង My Tho នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការខេត្ត Tien Giang ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញការវិនិយោគខេត្ត Tien Giang។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានគូសបញ្ជាក់ថា គោលដៅរួមនៃការរៀបចំផែនការរបស់ខេត្ត Tien Giang គឺក្លាយទៅជាខេត្តឧស្សាហ៍កម្ម ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា ទំនើប មជ្ឈមណ្ឌលសេដ្ឋកិច្ចអំពីស្សាហកម្ម ទេសចរណ៍ សេដ្ឋកិច្ចសមុទ្រ និងទីក្រុង។ ទន្ទឹមនឹងនោះ នាំខេត្ត Tien Giang ក្លាយទៅជាខេត្តដែលដើរតួនាទីសំខាន់តភ្ជាប់រវាងតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយទីក្រុងហូជីមិញ និងតំបន់ណាមបូខាងកើត។
យោងតាមលោកនាយករដ្ឋមន្ត្រីថា ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់នោះ ខេត្ត Tien Giang ត្រូវយកចិត្តទុកដាក់លើចំណុចស្នូលចំនួន ១ ចំណុចបង្កើនចំនួន ២ និងចំណុចជំរុញចំនួន ៣។ ចំណុចស្នូលគឺ៖ កៀងគរ និងប្រើប្រាស់ធនធានស្របច្បាប់ទាំងអស់ ដើម្បីជំរុញកំណើនប្រពៃណីគឺការប្រើប្រាស់ ការវិនិយោគ និងការនាំចេញ បរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង បៃតង សេដ្ឋកិច្ចចែករំលែក ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ចំណូចបង្កើនចំនួនពីរគឺ៖ ពង្រឹងការអភិវឌ្ឍន៍កត្តាមនុស្សក្នុងទិសដៅលើកកម្ពស់ចំណេះដឹងប្រជាជន បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ផ្តោតលើការបណ្តុះទេពកោសល្យ ធានាសន្តិសុខសង្គម មិនទុកនរណាម្នាក់ចោលក្រោយ; ពង្រឹងការតភ្ជាប់ក្នុងស្រុក តំបន់ ក្នុងស្រុក និងអន្តរជាតិ តាមរយៈប្រព័ន្ធដឹកជញ្ជូន ផលិតកម្ម និងបណ្តាញផ្គត់ផ្គង់។ ចំណុចជំរុញទាំងបីគឺ៖ ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ បរិយាប័ន្ន និងទូលំទូលាយអំពីវប្បធម៌ អប់រំ សុខភាព ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្ម ដើម្បីបម្រើវិស័យផលិតកម្មកសិកម្ម; ជំរុញការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបង្កើតថ្មីក្នុងផលិតកម្ម និងអាជីវកម្ម បង្កើតការងារ និងជីវភាពរស់នៅសម្រាប់ប្រជាជនផងដែរ៕