អ្នកជំងឺរូបនេះជាភ្ញៀវទេសចរ ភេទស្រី ជនជាតិអង់គ្លេស មានអាយុ ៦៤ ឆ្នាំ បានជិះយន្តហោះតាមជើងហោះ ហើរលេខ VN0054 ទៅកាន់ទីក្រុងហាណូយ។ បន្ទាប់ពីមកដល់ អាកាស យានដ្ឋាន Noi Bai នាព្រឹកថ្ងៃទី ២ ខែមីនា ភ្ញៀវទេសចររូបនេះបាន ស្នាក់នៅទីក្រុងហាណូយចំនួន ៣ យប់។ ក្នុងអំឡុងពេលនោះភ្ញៀវទេសចរនេះ បានទៅកាន់ទីក្រុង Hai Phong តាមនាវាទេសចរណ៍។ ក្រោយមក ធ្វើដំណើរតាមជើងហោះ ហើរលេខ VN1547 ទៅកាន់ Hue។ នៅទីនេះ អ្នកជំងឺបានស្នាក់នៅសណ្ឋាគារនៅសង្កាត់ Phu Hoi។
នាថ្ងៃទី ៧ ខែមិនា អ្នកជំងឺរូបនេះ ត្រូវបានដាក់ដោយឡែកនៅមន្ទីពេទ្យមជ្ឈឹម Hue បន្ទាប់ពីការធ្វើតេស្តវិជ្ជមាន Covid-19 ជាច្រើនលើក។ នាបច្ចុប្បន្នស្ថានភាពអ្នកជម្ងឺនៅតែមានស្ថេរភាព មិនក្តៅខ្លួន មិនក្អក មិនពិបាកដកដង្ហើម។ លោក Nguyen Mau Diep ប្រធានការិយាល័យជំនាញសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្ត Thua Thien Hue បានឲ្យដឹងថា៖
“យើងខ្ញុំបានធ្វើការដាក់ឲ្យស្ថិតដោយឡែកចំពោះអ្នកជំងឺ។ ទន្ទឹមនឹងនេះ យើង ខ្ញុំក៏បានរៀបចំបញ្ជីអ្នកដែលបានបះពាល់ជាមួយអ្នកជំងឺផងដែរ ពោលគឺពួកគេនឹងតាមដានសុខភាពដោយខ្លួនឯង ហើយ ត្រូវរាយការទៅស្ថាប័នមានសមត្ថកិច្ចជាប្រចាំផងដែរ”៕