ខេត្ត Thanh Hoa រៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញធ្វើដំណើរមកទីនេះលើកដំបូង

Chia sẻ

(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈ ខេត្ត Thanh Hoa រៀបចំពិធីរំលឹកខួបលើកទី៧០ នាំទិវាលោកប្រធានហូជីមិញធ្វើដំណើរមកទីនេះលើកដំបូង ថ្ងៃទី២០កុម្ភៈឆ្នាំ១៩៤៧ ថ្ងៃទី២០កុម្ភៈឆ្នាំ២០១៧។

(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈ ខេត្ត Thanh Hoa រៀបចំពិធីរំលឹកខួបលើកទី៧០
នាំទិវាលោកប្រធានហូជីមិញធ្វើដំណើរមកទីនេះលើកដំបូង ថ្ងៃទី២០កុម្ភៈឆ្នាំ១៩៤៧
ថ្ងៃទី២០កុម្ភៈឆ្នាំ២០១៧។

        អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន
គូសបញ្ជាក់ថា ពិធីរំលឹកខួបលើកទី៧០នាំទិវាលោកប្រធានហូជីមិញធ្វើដំណើរមក
 ទីនេះលើកដំបូងជាឱកាសរំលឹកឡើងវិញនិងមោទនភាពអំពីប្រពៃណីដ៏ត្រចះត្រចង់
របស់បក្ស របស់រដ្ឋ ក៏ដូចជារបស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនបណ្តាជនជាតិ
នៅខេត្ត Thanh Hoa តាមនោះ ពង្រឹងជំនឿជាក់និងការប្តេជ្ញាកសាងខេត្ត Thanh Hoa
 ឲ្យក្លាយទៅជាខេត្តគំរូ។ លោក Tran Dai Quang មានប្រសាសន៍ថា៖

        “ខេត្ត Thanh Hoa គប្បីផ្តល់អាទិភាពសម្រាប់អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មនានា
 ។ ម្យ៉ាងវិញទៀត ខេត្តត្រូវបន្តអភិវឌ្ឍន៍សកម្មភាពជំរុញឧស្សាហកម្មសំដៅជួយលើក
 ស្ទួយមុខរបរប្រពៃណីដែលមានពាណិជ្ជសញ្ញានិងទីផ្សារប្រើប្រាស់ស្រាប់ទៅ
ហើយ។ ជាពិសេស ខេត្តត្រូវជម្រុញការនាំចេញតាមទិសបង្កើនមុខទំនិញមានគុណ
ភាពខ្ពស់ ផលិតផលកែច្នៃជាដើម”។

ខេត្ត Thanh Hoa រៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញធ្វើដំណើរមកទីនេះលើកដំបូង - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ចើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញធ្វើដំណើរទស្សនាខេត្ត Thanh Hoa ជាលើកដំបូង


        បន្តដំណើរទស្សនកិច្ចនៅខេត្ត Thanh Hoa នាថ្ងៃដដែល ប្រធានរដ្ឋ លោក Tran
 Dai Quang បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa ផង​ដេរ។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានស្នើឲ្យខេត្ត Thanh Hoa គប្បី
ធ្វើអាជីវកម្មនូវសក្កានុភាព ប្រៀបខ្លាំង និងឆ្ពោះទៅការអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រប់ជ្រុង
ជ្រោយ។​លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ខេត្ត Thanh Hoa គប្បី ជម្រុញ
ខ្លាំង ចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌ រក្សានិងពង្រីក អត្ត
សញ្ញាណវប្បធម៌។ ជាពិសេស អនុវត្តល្អកម្មវិធីកាត់បន្ថយភាពក្រីក្រ ដោះស្រាយ
បញ្ហាការងារធ្វើនិងធានាសន្តិសុខសង្គម៕

ប្រតិកម្មទៅវិញ