ទិដ្ឋភាពនៅជំនួបធ្វើការ។ |
នារសៀលថ្ងៃទី២ មីនា នៅខេត្ត Soc Trang អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានជួបធ្វើការជាមួយខេត្ត Soc Trang អំពី ការងារបង្ការទប់ស្កាត់ការនេសាទខុសច្បាប់ មិនរាយការណ៍និងគ្មានការគ្រប់គ្រង (IUU) នៅខេត្ត Soc Trang។ យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Soc Trang ការងារបង្ការទប់ស្កាត់នឹង ការនេសាទ IUU ត្រូវបានខេត្តអនុវត្តន៍យ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព។ ខេត្តមាននាវានេសាទចំនួន ១.០០០ គ្រឿង ក្នុងនោះមាននាវានេសាទនៅនាយ សមុទ្រចំនួន ៣៣៩ គ្រឿង ដែលនាវាទាំងអស់ត្រូវបានបំពាក់ឧបករណ៍ឃ្លាំមើល ដំណើរ។ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ខេត្តមិនមាននាវាដែលធ្វើការនេសាទដោយ ខុសច្បាប់ក្នុងដែនសមុទ្រនោះឡើយ។ លោក Huynh Ngoc Nha នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Soc Trang បានឲ្យដឹងថា៖
“ការងារបង្ការប្រឆាំងការនេសាទ IUU ត្រូវបានស្ថាប័នគ្រប់ជាន់ថ្នាក់ពីខេត្តដល់ មូលដ្ឋាន យកចិត្តទុកដាក់ រៀបចំអនុវត្តន៍។ តាមនោះ ការទទួលខុសត្រូវរបស់កម្មា ភិបាលត្រូវបានលើកកំពស់។ សហគមន៍អ្នកនេសាទបានយល់ដឹងជាបណ្តើរៗអំពី ច្បាប់ និងបទប្បញ្ញត្តិស្តីពីកោះសមុទ្រ ការយល់ដឹងរបស់សហគមន៍អ្នកនេសាទមាន ការផ្លាស់ប្ដូរជាវិជ្ជមាន រួមចំណែកទប់ស្កាត់អំពើរំលោភលើការនេសាទ IUU ហើយ ខេត្តកំពុងឆ្ពោះទៅរកការកសាងរបរនេសាទប្រកបដោយការទទួលខុសត្រូវ”៕