ខេត្ត Quang Ninh ស្វាគមន៍ក្រុមភ្ញៀវឥណ្ឌាដ៏ធំបំផុតមិនធ្លាប់មានតាំងពីមុនមក

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ សីហា ខេត្ត Quang Ninh បានចាប់ផ្តើមទទួលគណៈប្រតិភូឥណ្ឌាប្រមាណ ៤.៥០០ នាក់មកទស្សនាឈូងសមុទ្រ Ha Long។

នៅកំពង់ផែអន្តរជាតិ Ha Long មន្ទីរទេសចរណ៍ខេត្ត Quang Ninh និងអាជ្ញាធរមូលដ្ឋានបានជូនផ្កា និងស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ជាមួយនឹងការសម្តែងរបាំតោដ៏គួរឱ្យចាប់អារម្មណ៍។ ថ្ងៃនេះ កប៉ាល់ទេសចរណ៍ចំនួន ៣៣ គ្រឿងបានដឹកក្រុមអ្នកទេសចរណ៍ទៅទស្សនាឈូងសមុទ្រ Ha Long។ លោក Ngo Doan Cuong ម្ចាស់កប៉ាល់ចូលរួមការដឹកជញ្ជូនអ្នកដំណើរបាននិយាយថា៖ “យើងត្រូវបានបណ្តុះបណ្តាលអំពីរបៀបបម្រើ និងរៀបចំអាហារ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យភ្ញៀវវិលត្រឡប់មក Ha Long ច្រើនដងទៀត”។

ខេត្ត Quang Ninh ស្វាគមន៍ក្រុមភ្ញៀវឥណ្ឌាដ៏ធំបំផុតមិនធ្លាប់មានតាំងពីមុនមក - ảnh 1លោកស្រី Nguyen Thi Huyen Anh ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានជូនផ្កាដល់ភ្ញៀវទេសចរណ៍ ដែលមកកាន់ឈូងសមុទ្រ Ha Long ជាលើកដំបូង (រូបថត៖ VOV)

សូមគូសបញ្ជាក់ថា ក្រុមភ្ញៀវឥណ្ឌាចំនួន ៤.៥០០ នាក់នេះនឹងត្រូវបែងចែកជាក្រុមតូចៗជាច្រើនទៅទស្សនាទីក្រុងហាណូយ - ហាឡុង - នីញប៊ិញ ជាបណ្តើរៗ រហូតដល់ថ្ងៃទី ៧ ខែកញ្ញា។ ចំណែកឯឈូងសមុទ្រហាឡុង ក្រុមនេះបានធ្វើទស្សនកិច្ចពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា៕

ប្រតិកម្មទៅវិញ