|
ខេត្ត Quang Ninh រំលឹកខួបលើកទី៥០នៃទិវាបង្កើតខេត្ត។ (VOV) |
Vovworld-នាយប់ថ្ងៃទី១៩តុលានៅទីក្រុង Ha Long ខេត្ត Quang Ninh បានរៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី៥០នៃទិវាបង្កើតខេត្ត។ ក្នុងអំឡុង៥០ឆ្នាំ
កសាងនិងអភិវឌ្ឍន៍ ខេត្ត Quang Ninh បានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋ
កិច្ចទេសចរណ៍និងពាណិជ្ជកម្មរបស់ដំបន់ភាគខាងជើង។ សេដ្ឋកិច្ចរបស់
ខេត្ត Quang Ninh ជានិច្ចកាលរក្សានៅកំរិតកំណើនខ្ពស់និងស្ថិរភាព។ ថ្លែង
មតិនៅពិធីមីទ្ទីង សមមិត្ត Le Hong Anh សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបានឲ្យដឹងថា៖
“Quang Ninh បានឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងកាលៈទេសៈមាន
ឱកាសជាច្រើន។ ដោយហេតុនេះ ក្នុងរយៈពេលខាងមុខ បក្សភាគនិង
ប្រជាជនបណ្ដាជនជាតិខេត្ត Quang Ninh ត្រូវខំប្រឹងប្រែងម្ចាស់ការក្ដាប់
ជាប់ឱកាស ខំប្រឹងប្រែងនិងកសាងខេត្ត Quang Ninh ជាសារវន្តក្លាយទៅ
ជាខេត្តឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០១៥៕”