ខេត្ត Quang Ninh ទទួលស្វាគមន៍ភ្ញៀវទេសចរជាង ២ លាននាក់ក្នុងត្រីមាសទីមួយ

Chia sẻ

(VOVWORLD) -ពោលគឺ ចំនួនភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត Quang Ninh ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ឈានដល់ប្រហែល ២,១ លាននាក់ កើនឡើង ៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ខេត្ត Quang Ninh ទទួលស្វាគមន៍ភ្ញៀវទេសចរជាង ២ លាននាក់ក្នុងត្រីមាសទីមួយ - ảnh 1រូបថត៖ dangcongsan.vn

បន្ទាប់ពីរយៈពេល ២ ឆ្នាំដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរីករាលដាលនៃ ជំងឺកូវីដ ១៩ វិស័យទេសចរណ៍ Quang Ninh កំពុងបង្ហាញសញ្ញាវិជ្ជមានជាច្រើន ហើយបានស្តារឡើងវិញជាបណ្តើរៗ។  ពោលគឺ ចំនួនភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត Quang Ninh ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ឈានដល់ប្រហែល ២,១ លាននាក់ កើនឡើង ៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយនឹងឧត្តមភាពនៃទេសភាពធម្មជាតិឈូងសមុទ្រហាឡុង ជាមួយនឹងបណ្តាបេតិកភណ្ឌវប្បធម៌និងព្រលឹងវិញ្ញាណ  ដូច្នេះ នៅពេលដែលវៀតណាមបើកទ្វារទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ខេត្ត Quang Ninh បានទទួលស្វាគមន៍ភ្ញៀវជិត ៥០ម៉ឺននាក់ក្នុងខែមីនា ប្រាក់ចំណូលពីសេវាកម្មស្នាក់នៅនិងសេវាកម្មទេសចរណ៍កើនឡើងគួរឲ្យកត់សម្គាល់។ ថ្មីៗនេះ ភ្ញៀវទេសចរចំនួន ១៣៤ នាក់បានមកពីសហរដ្ឋអាមេរិកក្នុងដំណើរកម្សាន្តជាកញ្ចប់ ហើយបានប្រើប្រាស់សេវាកម្មជិះទូកកម្សាន្តពេញមួយយប់នៅលើឆ្នេរសមុទ្រ។ លោក Pham Ngoc Thuy ប្រធានមន្ទីរទេសចរណ៍ Quang Ninh បានឲ្យដឹងថា៖  “ក្នុងខែមេសានេះ យើងក៏ស្វាគមន៍គណៈប្រតិភូមួយចំនួនមកពីប្រទេសកូរ៉េខាងត្បូង ដោយផ្តោតលើភ្ញៀវវាយកូនហ្គោលផងដែរ។ ហើយ Quang Ninh មានកម្លាំងខ្លាំងក្នុងទីលានវាយកូនហ្គោល ក្រោពីនោះមានឈូងសមុទ្រ Ha Long  និង Yen Tu។ ទាំងអស់នេះគឺជាលំហសម្រាប់យើងក្នុងការពង្រីកសេវាកម្មធ្វើដំណើររបស់យើង។ យើងក៏កំពុងធ្វើការជាមួយសាជីវកម្មធំៗ ដើម្បីអនុវត្តន៍កម្មវិធីទាំងនេះ និងលើកកម្ពស់វិស័យទេសចរណ៍”៕

ប្រតិកម្មទៅវិញ