នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ខេត្ត Quang Ninh (រូបថតៈ VGP) |
អញ្ជើញថ្លែងក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា ភារកិច្ចសំខាន់បំផុតរបស់ខេត្ត Quang Ninh គឺត្រូវបំពេញគោលដៅរួមរបស់ប្រទេសជាតិ គឺអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសក្នុងបរិបទដែលប្រទេសជាតិ កំពុងជួបការលំបាកដោយសារតែជំងឺរាតត្បាត COVID-19។
ដោយចាត់ទុកថាឧត្តមភាពរបស់ខេត្ត Quang Ninh គឺជាការអភិវឌ្ឍន៍ទីក្រុង លោកនាយករដ្ឋមន្រ្តីបានស្នើដល់ខេត្តនិងក្រសួង ស្ថាប័ននានា រួមទាំងក្រុមហ៊ុនធ្យូងថ្មនិងរ៉ែ វៀតណាម បន្តផ្តោតការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មករ ជាពិសេសក្នុងបរិបទរីករាលដាលជំងឺរាតត្បាត COVID-19។ ជាពិសេស ត្រូវយកចិត្តទុកដាក់ដល់លំនៅដ្ឋានសម្រាប់កម្មករឧស្សាហកម្មធ្យូងថ្មទៀតផង។
មុននេះនារសៀលថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីបើករមណីយដ្ឋានប្រណីត Quang Hanh នៅទីក្រុង Cam Pha ដោយក្រុមហ៊ុន Sun Group ជាម្ចាស់វិនិយោគ ស្របតាមស្តង់ដាររបស់ជប៉ុន។ នេះគឺជាគំរោងមួយក្នុងចំនោមគំរោងជំរុញទេសចរណ៍នៅខេត្ត Quang Ninh៕